ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១០កញ្ចប់នៅប៉ុស្តិ៍ចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់ ថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនបន្ទាប់ពីឪពុកជនសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ចថាកូនរបស់គាត់កំពុងនាំមិត្តភ័ត្តមកជក់ដល់ផ្ទះកាលពីវេលាម៉ោង៥ និង០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅផ្ទះភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀន១០កញ្ចប់។

ជនសង្ស័យ ទី១-ឈ្មោះ ងិន ថៃ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះកន្លែងកើតហេតុ។ ទី២-ឈ្មោះ គឹម ហុក ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបកម្មកររោងពុម្ពសម្លៀកបំពាក់ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ឈ្មោះងិន សេងធី ដែលជាឪពុកឈ្មោះ ងិន ថៃ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កូនរបស់គាត់បាននាំមិត្តភ័ក្តិមកជក់ថ្នាំញៀនមកដល់ផ្ទះតែម្តង។ បន្ទាប់ពីទទួលដំណឹងរួច សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូចទើបឃាត់ខ្លួនតែម្តង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះងិន ថៃ ធ្លាប់ចូលមណ្ឌលកែប្រែចំនួន៣ដងមកហើយ តែនៅតែមិនកែប្រែ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖