ព័ត៌មានទាន់ហេតុការណ៍៖

គាស់បន្ទាប់ជួលគេលួចទ្រព្យសម្បត្តិបានសម្រេចម្ចាស់មើលឃើញតាមកាមរ៉ាសុវត្ថិភាពរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជំនាញខាងគាស់បន្ទប់ជួលគេលួចទ្រព្យសម្បត្តិ ត្រូវបានម្ចាស់បន្ទាប់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈគាស់បន្ទាប់បានសម្រេចតែម្ចាស់មើលឃើញតាមកាមរ៉ាសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារវីលមីង ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ស្រុកត្រាំងកក់ ខេត្តតាកែវ ។

ម្ចាស់បន្ទាប់ឈ្មោះផេង វុត្ថា ភេទប្រុស មុខរបរជាប្រធានផ្សារវីលមីង ស្នាក់នៅកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ តុល សារ៉ាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅបន្ទប់ជួលនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីបានអោយដឹងថា នៅមិនពេលកើតហេតុ ម្ចាស់បន្ទាប់ដែលជាប្រធានផ្សារវីលមីង មិនបាននៅបន្ទាប់ដោយចាក់សោត្រឹមត្រូវ មុននឹងចាកចេញទៅធ្វើការបាត់ ។

បន្ទាប់មក ម្ចាស់បន្ទប់បានឆែកឃើញតាមកាមរ៉ាសុវត្ថិភាពដោយជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ បន្ទាប់ទើបម្ចាស់ផ្ទះរាយការណ៍ ទៅសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗតែម្តង ដោយជនសង្ស័យទើបតែលួចបានទូរស័ព្ទ២គ្រឿងតែប៉ុណ្ណោះ។

ក្រោយមក ជនសង្ស័យត្រូវបានយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖