ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋទីទាល់ក្រ១០គ្រួសារទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តនាំយកអំណោយមនុស្សធម៌សម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋទីទាល់ក្រ ចំនួន១០គ្រួសារ ដល់លំនៅឋាន ដែលរស់នៅក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អំណោយមនុស្សធម៍ដែលត្រូវចែកជូនរួមមាន : អង្ករ១ប៉ាវ ៣០ គីឡូក្រាម មី១ កេស ទឹកសុទ្ធ១ យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ ឃីត១កញ្ចប់ ( មុង ភួយ ក្រមា ) និងថវិកា៣ម៉ឺនរៀលផងដែរ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា ថ្វីត្បិតតែអំណោយដែលបានចែកជូននៅពេលនេះវាតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចជួយដោះទុក្ខលំបាករបស់បងប្អូនមួយកម្រិតផងដែរ ។ លោកប្រធានអនុសាខាបន្ថែមថា ជីវិតរស់នៅត្រូវតែមានការតស៊ូ និង ព្យាយាមសូម បងប្អូនកុំអស់សង្ឃឹម ចំពោះភាពក្រីក្រលំបាករបស់ខ្លួនសព្វថ្ងៃ ពិសេសបងប្អូនដែលជាពិការជន ព្រោះថា គ្មាននណារកើតមកមិនជួបការលំបាកឡើយ ប៉ុន្តែយើងត្រូវជំនះវាអោយបានដើម្បីបន្តជីវិតរស់នៅទៅមុខទៀត និង ដើម្បីមានជីវិតនៅជាមួយក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់របស់ខ្លួន ។

ឈ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានមានប្រសាសន៍ ផ្ញើរក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទីទាល់ក្រចំនួន១០គ្រួសារ ។

ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃ និង ជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុករបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ។

សូមបញ្ជាក់ថា: អំឡុងឆ្នាំឆ្នាំ២០១៦ ទាំងមូល អនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌សម្តេចកិតិព្រឹទ្ធបណ្ឌិតចែកជូនពលរដ្ឋទីទាល់ក្រមនុស្សចាស់គ្មានទីពឹង ក្នុងមូលដ្ឋាន និង ដោយសហការជាមួយអង្គការជាដៃគូក្នុងការផ្តល់អំណោយគ្រោះមហន្តរាយផ្សេងៗក្នុងមូលដ្ឋាន សរុបចំនួន ជាង២០០០គ្រួសារហេីយ ។ ដោយឡែកសម្រាប់ឆ្នាំ២០១៧ គិតមកត្រឹមចុងខែកុម្ភះនេះ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តនាំអំណោយមនុស្សធម៌ ចែកជូន ជាង៣០០គ្រួសារផងដែរនាពេលនេះ ៕ តាឡឹម

fe (1) fe (2) fe (3)


ចែករំលែក៖