ភ្នំពេញ៖ នារីរូបស្រស់ដែលជាជាងអ៊ុតសក់ម្នាក់ បានរត់មកប៉ុស្តិ៍នគរបាលចោមចៅសុំការអន្តរាគមន៍វេលាម៉ោង៨និង៣០នាទីព្រឹកឡើងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីត្រូវជនសង្ស័យឆក់ការបូបលុយបានសម្រេចហើយគេចខ្លួនបាត់ កាលពីយប់ថ្ងៃទី២០គុម្ភះ ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារញូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលឱ្យដឹងថា នារីខាងលើនោះឈ្មោះ ហេង លក្ខិណា អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ10C1ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជបសង្ស័យមានគ្នា២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រោះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ការបូបស្ពាយបានសម្រេចហើយជិះគេចខ្លួនបាត់។
នាងបានបន្តថា នៅក្នុងកាបូបនោះ មិនមានលុយច្រើននោះទេ គឺមានតែបន្តិចបន្តួច ប៉ុណ្ណោះព្រមទាំងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ ហើយនាងមិនបានប្ដឹងនគរបាលភ្លាមៗនោះឡើយ ក្រោយពេលកើតហេតុនាងបានជិះម៉ូតូទៅផ្ទះដេករហូតភ្លឺ ហើយនៅវេលាម៉ោង៨និង៣០នាទីព្រឹកឡើងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍បគរបាលចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៏។
សំណាង ណាស់ដែលនៅក្នុងខណៈនោះ នាងមិនបានដួលម៉ូតូ បណ្ដាលឲ្យនាងមានគ្រោះថ្នាក់ ហើយនាងទៅន្ដឹង នគរបាលព្រោះតែមានការព្រួយបារម្ភ ខ្លាចជនសង្ស័យយកលេខទូរស័ព្ទរបស់នាង ទៅប្រើប្រាស់ក្នុងបទ ល្មើសអ្វីមួយទើបនាងមកដាក់ពាក្យបណ្តឹង៕ សុខាសែនជ័យ