ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនឃាតកអារកសម្លាប់ឪពុកធម៌រួចកាត់ប្រដាប់បន្តពូជបោះចោលបន្ទាប់ពីរត់គេចបាត់ជិត២ឆ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឃាតកអារកសម្លាប់ឪពុកធម៌ រួចកាត់ប្រដាប់បន្តពូជបោះចោល រត់គេចខ្លួនបាត់ជិត ២ឆ្នាំ ត្រូវបានសាលាដំបូងពោធិ៍សាត់ឃុំខ្លួននាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ឃាតករូបនេះ បានវិត្រឡប់មកលេងផ្ទះឪពុកមានៅក្បែរកន្លែងកើតហេតុ កាលពីប៉ុន្មានឆ្នាំមុន ហើយត្រូវកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការគ្នាព័ទ្ធចាប់បានកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ហេតុការណ៍នេះបានអនុវត្តន៍ឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះឪពុកមា ស្ថិតក្នុងភូមិស្វាយដូនកែវ ១ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ មាស ម៉ុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យជាឃាតកឈ្មោះ ត្រឹង បូរី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្វាយដូនកែវ២ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកជនរងគ្រោះជាឪពុកធម៌ឈ្មោះ ហាក់ ហ៊ន អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកនាយការិយាល័យបន្តថា តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា បន្ទាប់ពីខ្លួន(ត្រឹង បូរី) បានធ្វើសកម្មភាពសម្លាប់ឪពុកធម៌រួច បានទៅរកសុីកាប់ពោត នៅក្នុងខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)អស់រយៈពេលជិត ២ឆ្នាំ ដោយខ្លួនគិតថា ដូចជាគ្មានសេចក្តីសុខ (រស់នៅទាំងការភិតភ័យ) ក៏សម្រេចចិត្តចូលមកលេងស្រុក បើសមត្ថកិច្ចចាប់ខ្លួន ក៏ចាប់ចុះ ហើយការដែលរូបគេ(ត្រឹង បូរី ឃាតក)សម្លាប់ឪពុកធម៌នេះ ដោយសារកន្លងមក ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ និងគាត់(ជនរងគ្រោះ)តែងតែបណ្ដេញ គ្រានោះខ្លួនក៏តែងតែទាមទារលុយកាក់ខ្លះៗដើម្បីសាហុយការធ្វើដំណើរខ្លះៗ ហើយឪពុកធម៌គាត់តែងតែឲ្យក្ដ(យកក្ដអញ់) បញ្ហានេះធ្វើខ្លួនកើតមានរោគគំនុំមួយនៅក្នុងខ្លួន ។ នៅថ្ងៃមួយ គ្រាដែលឪពុកធម៌មានការផឹកសុីជាមួយមិត្តភក្តិចាស់ៗរបស់គាត់ស្រវឹងជោកជាំ ឃើញមានឱកាសល្អ ទើបអារកសម្លាប់ រួចចៀរទាំងពងទាំងមេ(លិង្គ)យកទៅគ្រវែងចោល ហើយសួរថា មានក្តប៉ុន្មានទៀតសម្រាប់ឲ្យគេ ។

គួររំលឹកថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន
ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖