ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកម្មករក្រុមហ៊ុមសំរាមស៊ិនទ្រីព្រួតវាយបុរសម្នាក់បណ្តាលឲ្យរងរបួសបែកភ្នែកម្ខាង

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានរង របួសបែកភ្នែកខាងស្តាំធ្ងន់ ដោយសារក្រុមកម្មករ ក្រុមហ៊ុនស៊ិនទ្រីចំនួ១២នាក់នាំគ្នាមកព្រួតវាយ បង្កអោយមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចកំពុងល្បាតចូលទៅឃាត់បានទាំងក្រុមតែម្តង ។

ហេតុការណ៍នេះកាលពីវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី ២១ កុម្ភៈ ២០១៧ នៅចំណុចខាងកើតផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាមុនដំបូងគឺកម្មករប្រមូលសំរាម បានដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវវេងស្រេង ខណះមកដល់ចំណុចផ្សារត្រពាំងថ្លឹងខណះកំពុងប្រមូលសំរាមក៏បានប៉ះពាក្យសំដីជាមួយសន្តិសុខដែលយាមផ្សារនោះ ដែលកំពុងអង្គុយផឹកស៊ី បន្ទាប់ពីប៉ះពាក្យសម្តីមួយប្រ៉ាវរួចមក ក៏បង្ករទៅជាហិង្សាដាក់គ្នាទៅវិញទៅមក ចំណែកជនរងគ្រោះនៅអង្គុយរងចាំឡានដឹកកាតុងរោងចក្រមកដឹកទៅឡើងកាតុងនៅក្បែរនិងកន្លែងដែរគេកំពុងឈ្លោះគ្នា ដោយជនរងគ្រោះឃើញបែបនេះក៏រត់ចេញ ហើយក្រុមកម្មករស៊ិនទ្រីស្មានតែ បក្សពួកក្រុមខាងសន្តិសុខផ្សារក៏នាំគ្នាវាយបណ្តាលបែកចិញ្ចើមនិងប៉ោងភ្នែកខាងស្តាំ ចំណែកឯក្រុមសន្តិសុខផ្សារនាំគ្នារត់បាត់អស់ទៅ ក្រោយមកក៏មានសមត្ថកិច្ចល្បាតបានបំបែកហ្វូងចេញ ហើយនិងបាននាំជនរងគ្រោះទៅមន្ទីរពេទ្យដេរមុខរបួស។

ប្រភពបានបន្តទៀតថា ក្រោយមកទៀតក្រុមកម្មករស៊ីនទ្រីបានហៅបក្សពួកមក២ឡានទៀត សរុប១២នាក់មកព្រួតគ្នាវាយមកលើជនរងគ្រោះបន្ថែមទៀតខណៈដែលជនរងគ្រោះទើបនិងដើរចេញពីមន្ទីរពេទ្យដេររបួសទើបរួច ម្តងទៀតជាលើកទី២ ក៏ផ្អើលដល់សមត្ថកិច្ចកម្លាំងអន្តរាគមន៍ដែលល្បាតទៅដល់ទាន់ និងបានផ្ទះអាវុធ
៥ទៅ៦គ្រាប់ដើម្បីបង្ក្រាបក្រុមទាំងនោះ និងបានឃាត់បានទាំងអស់គ្នា១២នាក់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យរីឯជនបង្ករទាំង១២នាក់ត្រូវបានកម្លាំងនាំខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទ័ណ្ឌខណ្ឌពោធិសែនជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ សុខាសែនជ័យ

image1-600x337 image2-600x450 image3-600x450


ចែករំលែក៖