ខេត្តឧត្តរមានជ័យ ៖ ក្រោយចុះព័ត៌មានផ្សព្វផ្សាយទាក់ទិននឹងក្រុមអ្នកជំរិតទារ លុយ ពីអ្នកដឹកឈើរួចមក លោក ប៉ែន នួន អ្នកយកព័ត៌មានប្រចាំខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ត្រូវ សាលាដំបូងខេត្តឧត្តរមានជ័យកោះហៅ ឲ្យចូលបំភ្លឺជាលើកទី២ពីបទចោទបរិហារកេរ្ដិ៍ដែលដើមបណ្ដឹង សកម្មខាងជំរិតទារ លុយពីអ្នកដឹកឈើហើយអាងខ្នងអភិបាលស្រុកអន្លង់វែង ។
មូលហេតុដែលលោក ប៉ែន នួន រង បណ្ដឹងខាងលើនេះ ដោយសារលោកបានចុះផ្សាយព័ត៌មានតាមកាសែត និងប្រព័ន្ធ ចែកចាយព័ត៌មានអំពីឈ្មោះរបស់អ្នក ជំរិតទារលុយពីអ្នកដឹកឈើខាងលើ កាល ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។
ដើមបណ្ដឹងឈ្មោះ លឹម អូ ដើរជំរិតទារលុយពីប្រជាពលរដ្ឋដឹកឈើតាមម៉ូតូ ដោយអាងខ្នងលោក ហោ ជិន វីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង ។
ប្រជាពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះ រឿន អាយុជាង៣០ឆ្នាំ រស់នៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យបានរៀបរាប់ឲ្យដឹងថា កាលពី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅសកម្ម ជនមាន៣នាក់ ម្នាក់ឈ្មោះ តឹក រ៉ាឌូ ឈ្មោះ ផន បេនផរ និងឈ្មោះ លឹម អូ បានយក រថយន្ដម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៥ ទៅ ប្រដេញម៉ូតូដឹកឈើគ្រញូងរបស់គាត់ស្ទាក់ចាប់ដោយគំរាមឲ្យគាត់បង់ប្រាក់ចំនួន ៣០ម៉ឺនរៀលទាំងយប់។
គាត់បានបញ្ជាក់បន្ថែមថា ស្របពេល ដែលគាត់កំពុងតែអត់លុយរត់រកខ្ចីគេ បង់ឲ្យទាំងយប់ ពីព្រោះពួកគេបានដើរតួជាសមត្ថកិច្ច ដោយគំរាមចាប់ ។ ៧ថ្ងៃ ក្រោយមក លោក ប៉ែន នួន បានចុះផ្សាយ ជាសាធារណៈថា ឈ្មោះ លឹម អូ ដែល អាងខ្នងអភិបាលស្រុកអន្លង់វែងបាននាំ បក្ខពួក២នាក់ខាងលើ ទៅប្ដឹងនៅទីបញ្ជាការមូលដ្ឋានស្រុកអន្លង់វែង រួចក៏ប្ដឹងទៅសាលាដំបូងខេត្តឧត្តរមានជ័យបន្ថែម ទៀត។
បើតាមការឲ្យដឹងពី លោក ហោ ជិនវីរៈ យុទ្ធបានបញ្ជាក់ប្រាប់ថា លោកបញ្ជាឲ្យ ឈ្មោះ លឹម អូ ដើស៊ើបអង្កេតលើអ្នកនៅពី ខាងក្រោយខ្នងបទល្មើសឈើគឺគ្មានតួនាទីអីនៅក្នុងសាលាស្រុកទេ ៕ ប៉ែន នួន