ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមដេញកាប់គ្នាយ៉ាងព្រៃផ្សៃបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ និងបក្ខពួក២នាក់ទៀតរត់យកតែរួចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ បានជិះម៉ូតូដេញ កាប់គ្នាយ៉ាងព្រៃផ្សៃ នៅចំណុចផ្លូវលេខ ១២២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក នាវេលាម៉ោង ១០និង៥០នាទីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៧ បណ្តាលឲ្យមានជនរងគ្រោះម្នាក់រងរបួសកដៃខាងស្តាំ (ជិតដាច់) និងត្រូវដងខ្លួនជាច្រើនកាំបិតទៀត រងរបួសធ្ងន់ធ្ងរ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងអ្នកឃើញហេតុការណ៏ខាងលើបាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្រុមក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់បានជិះម៉ូតូ៣គ្រឿង ដោយ២គ្រឿងម៉ាកហុងដាឌ្រឹម មិនចាំស្លាកលេច និង១គ្រឿងទៀតម៉ាក និច មិនចាំស្លាកលេខដូចគ្នា ដែលក្មេងស្ទាវនោះប្រដាប់ដោយកាវសាំម៉ូវៃ ៣ដើម និងមានទាំងដុំថ្ម រួមទាំងខ្សែរក្រវ៉ាត គ្រប់ដៃ បានជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះ ពីរគ្រឿងម៉ាក និច មកដល់ចំណុចផ្លូវ ១២២ ដោយក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់នោះ បានកាក់ពីមុខម៉ូតូជនរងគ្រោះ ហើយបក្ខពួករបស់គេក៏រត់ទៅដេញកាប់ប្រហារជាខ្លាំង ធ្វើអោយជនរងគ្រោះម្នាក់លោតចុះពីលើម៉ូតូរបស់គេរត់ទៅឡើងទៅលើផ្ទះប្រជាពលរដ្ឋម្តុំនោះសុំអោយគេជួយហើយចំណែកជនរងគ្រោះបីនាក់ទៀតជិះគេចខ្លួនយ៉ាងលឿនពីកន្លែងកើតហេតុ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងក្រុម ក្មេងស្ទាវមួយក្រុមនោះ នៅតែដេញបានកាប់ប្រហារលើជនរងគ្រោះម្នាក់ដែលព្យាយាមរត់អោយគេជួយនោះ បណ្តាលអោយត្រូវរងកាំបិតចំកដៃខាងស្តាំ (ជិតដាច់) និងត្រូវដងខ្លួនជាច្រើនកាំបិតទៀត រងរបួសធ្ងន់ធ្ងរហូរឈាមស្រោចខ្លួន ទើបជនដៃដល់ឈប់កាប់ប្រហារជនរងគ្រោះ ។

ប្រភពកន្លែងកើតហេតុបានបន្ថែមទៀតថា ក្រោយពីក្រុមក្មេងស្ទាវ ដែលកាប់ប្រហារលើជនរងគ្រោះគ្មានប្រណីនេះ ក៏បានគេចខ្លួនទៅបាត់ស្រមោលអស់ភ្លាមៗ គ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចឡើយ ។ហើយប្រជាពលរដ្ឋនិងអ្នកឃើញហេតុការណ៏បាននិយាយដូចៗគ្នាថា ករណីខាងលើនេះអាចមិនមែនជាករណីប្លន់ទេ តែអាចជារឿងគុំនុំច្រើនជាង ព្រោះជនដៃដល់ចង់កាប់សម្លាប់ជនរងគ្រោះតែម្តង បើមើលតាមហេតុការណ៏កើតឡើងនោះ ។

ក្នុងពេលនោះ ប្រជាពលរដ្ឋបានសុំអោយសមត្ថកិច្ចខណ្ឌឬក៏ប៉ុស្លិ៍ គួរតែដាក់កម្លាំងល្បាតខ្លះហើយ កុំអោយរឿងឆក់ប្លន់ កាប់ចាក់នេះកើតឡើងខ្លាំង ពេក គួរអោយប្រជាពលរដ្ឋទុកចិត្តលើ ពាក្យភូមិឃុំមានសុវត្ថិភាព ផង កុំអោយដូចជាគេនិយាយថា រឿងកើតឡើងផុត ហើយ ទើបមានមុខសមត្ថកិច្ចចុះមកដល់សួរនាំ និងវែករកមុខ និងតាមចាប់ជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ស តារា

IMG_5818 IMG_5813 IMG_5814 IMG_5815 IMG_5816


ចែករំលែក៖