ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់២ម្នាក់សន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា c125 បើកក្នុងល្បឿនយ៉ាងលឿនជិះចូលខាងផ្លូវរបស់គេ ហើយទៅបុកម៉ូតូម៉ាកវ៉ែវបណ្តោយដួលរងរបួសសន្លប់ស្លូកស្តឹង និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវមាត់ទន្លេខាងកើតជិតអូរតែសុខាស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូវ៉ែវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1519 ភពបើកបរតាមបណ្តោយផ្លូវមាត់ទន្លេមកពីអូរតែសុខាក្នុងទិសដៅពីត្បូងទៅជើងខណពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានបុរស២នាក់ជិះម៉ូតូ ម៉ាកហុងដា c125 ពាក់ស្លាកលេខបណ្ដោល 1E.2328 ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបើកក្នុងលឿនមិនបានប្រុងប្រយ័ត្ននោះទេ ក៏បើកចូលផ្លូវរបស់គេហើយបុកចំពីមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ខាងម៉ូតូ c125 សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុចំណែកខាងម៉ូតូវ៉េវក៏រងរបួសធ្ងន់ដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវរថយន្តសង្គ្រោះបានមកដល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូទាំងសងខាងវិញត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ស រស្មី

image7 image1 image2 image3 image4 image5 image6


ចែករំលែក៖