ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ប្រពន្ធថាទៅធ្វើការបែរជាដឹកស្រីដើរលេង ប្រពន្ធតាមទាន់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីបុរសម្នាក់មានប្រពន្ធរួច ទៅហើយដឹកស្រីដើរលេង រហូតទៅដល់ខេត្តកំពតតែបែកធ្លាយព្រោះបងប្អូនខាងប្រពន្ធឃើញថតទុករាយការណ៍ប្រាប់ទើបតាមដានចាប់ជាប់នៅមុខប៉ុស្តិ៍ការកាប។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវសហព័ន្ធរ៉ុស្សី មុខប៉ុស្តិ៍កាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាប្រពន្ធដើមឈ្មោះ ប៊ុត ចាន់ធឿន អាយុ៥៥ ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកប្តីឈ្មោះ វេង ឈឿន អាយុ៥៩ឆ្នាំ មុខជាងជួសជួលម៉ាស៊ីនត្រជាក់ ។ រីឯស្រីស្នេហ៍របស់ប្តីឈ្មោះ ម៉ម ផល្លី មុខរបរជាងកាត់ដេរ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

តាមសម្តីជាប្រពន្ធបានអោយដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ប្តីគាត់បានប្រាប់ថា ទៅជួសជួលម៉ាស៊ីនត្រជាក់នៅមុខប្រលានយន្តហោះពោធិ៍ចិនតុង រហូតរសៀលម៉ោងប្រមាណជាង៣រសៀល ថ្ងៃដដែល បែរជាទទួលទទួលដំណឹងពីបងប្អូននៅឯខេត្តកំពតថា ឃើញប្តីរបស់គាត់ដឹកស្រីស្នេហ៍ដើរលេងទៅវិញ ហើយបងប្អូនគាត់ក៏បានថតរួបផ្ញើអោយមើលទើបច្បាស់ ។

ក្រោយពីទទួលបានដំណឹងភ្លាម រូបគាត់ជាប្រពន្ធបានអោយសាច់ញាតិ តាមដានឃ្លាំមើលរហូតប្តីរបស់គាត់ឡើងមកភ្នំពេញវិញ ។

បន្ទាប់ពីដឹងថា ប្តីរបស់គាត់ចេញមកវិញ ហើយទើបគាត់បន្តតាមដានដោយជិះតាមផ្លូវជាតិលេខ៤ គាប់ជូនជួបប្តីរបស់គាត់កំពុងដឹកស្រីក្នុងរថយន្តមែន ទើបបើករថយន្តតាមរហូតមកដល់មុខប៉ុស្តិ៍នគរបាលកាកាប ឃាត់បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង។

ក្រោយពេលកើតសម្ថកិច្ច បានហៅភាគីទាំងសងខាង ទៅណែនាំដោយភាគីខាងប្រពន្ធដើមមិនសុខចិត្ត និងសុំលែងគ្នាជាមួយប្តីកំហូច តែដោយសារនោះជារឿងខាងសង្កាត់ សមត្ថកិច្ចមិនអាចដោះស្រាយដោះស្រាយបាន ទើបភាគីទាំងសងខាងត្រឡប់ទៅវិញរង់ចាំដោះស្រាយគ្នានៅសង្កាត់ ៕ សុខាសែនជ័យ

image1


ចែករំលែក៖