ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពជំងឺកូនប្រុសនាយក្រឹមបានធូរស្បើយ

ចែករំលែក៖

ភ្នំពេញ៖ កូនប្រុសតារាកំប្លែងល្បីឈ្មោះ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ នៃប្រទេសថៃកាលពីពាក់កណ្តាលខែមុន ។

តារាកំប្លែងរូបនេះបញ្ជាក់ថា ស្ថានភាពជំងឺរបស់កូនប្រុសលោកហាក់បានប្រសើរជាងមុនច្រើន ហើយបានវិលមកផ្ទះវិញ កាលពីពីរសប្តាហ៍មុនម្ល៉េះ ។

ក្នុងជំនួបក្នុងពិធីមង្គលការមួយនាមជ្ឈមណ្ឌលកោះពេជ្រ កាលពីពេលថ្មីៗនេះ លោកបានលើកឡើងថា កូនប្រុសរបស់លោកដែលមានជំងឺរបេងឆ្អឹងខ្នងនោះ ហាក់ធូរស្បើយច្រើន ក្រោយពីស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសថៃអស់ជាច្រើនសប្តាហ៍រួចមក ។

លោកថា លោកសប្បាយចិត្ត ដែលកូនប្រុសមានសុខភាពប្រសើរជាងមុន ប៉ុន្តែត្រូវធ្វើការពិនិត្យតាមដានបន្តទៀតផងដែរ ។

លោកថា កូនប្រុសលោកនឹងត្រូវសម្រាកព្យាបាលជំងឺមិនតិចជាងមួយខែទេ ដើម្បីធ្វើយ៉ាងណាកុំឲ្យជំងឺនេះកាន់តែធ្ងន់ និងអាចឈានទៅរកការរីករាលដាលដល់ដល់ក្រពះ និងសួតនោះ។

លោកថា ក្រោយជួបជំងឺនេះ កូនប្រុសលោកធ្វើទុក្ខខ្លាំង គឺក្អួតគ្រប់ពេលទទួលអាហារ ។ លោកបញ្ជាក់ដែរថា ការធ្វើដំណើរមកកម្ពុជានៅពេលនេះ គឺដើម្បីធ្វើការប្រមូលថវិកាមួយចំនួន ដើម្បីគ្រប់គ្រងកាចំណាយនានាបូករួមទាំងការស្នាក់នៅទីនោះផងដែរ ៕ វឌ្ឍនា

aee (1) aee (2) aee (3) aee (4) IMG_7328


ចែករំលែក៖