ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀនវិទ្យាល័យហ៊ុន សែនចេក

ចែករំលែក៖

ខេត្តស្វាយរៀងៈ លោក វរសេនីយ៍ឯក ស្រីវុត្ថាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យហ៊ុន សែនចេកស្ថិតក្នងភូមិធ្មុល សង្កាត់ចេក ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុងនោះដែរ ក៏មានការចូលរូមពីសំណាក់មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក តូច សាវឿន កំលាំងកងរាជអាវុហត្ថខេត្តស្វាយរៀងលោកនាយកវិទ្យា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៦៤០នាក់។

ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯកស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏បានថ្លែងថាដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់អោយរូបលោកចុះផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ដល់សិស្សានុសិស្សទាំងអស់ក្នុងខេត្តអោយបានជ្រួនជ្រាបជាព័ត៌មានពីផលប៉ះពាល់ និងបានលើកយក មាត្រាមួយចំនួនពាក់ពន្ធ័ និងការដាំដុះ ជូញដូរ រក្សាទុក ចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ។

លោកស្រី វុត្ថា ក៏បានសង្កត់ធ្ងន់ថា ថ្នាំញៀនគឺជារុក្ខាជាតិ ឬសារធាតុមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ ធ្វើអោយប្រែប្រួលមនសិការផ្លូវចិត្តនិងផ្លូវកាយរបស់មនុស្សបន្ទាប់ពីបានប្រើប្រាស់មួយរយះពេលរួចមក ហើយអ្នកប្រើប្រាស់និងមានបំណងប្រើប្រាស់ម្ដងទៀត ដោយសារអត់ពុំបាននៅពេលបញ្ឈប់រោគសញ្ញាញៀន និងលេចចេញឡើងធ្វើអោយអ្នកប្រើប្រាស់គ្រឿងញៀនមានលក្ខណៈអន្ទះអន្ទែងពិបាកទ្រាំផងដែរ។

បន្ទាប់មកលោក វរសេនីយ៍ទោ យន្ត័ សេង ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ កបានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន ។

ជាចុងបញ្ចប់ ក្នុងពិធីនេះដែរ ក៏មានសំនួរចម្លើយ ដែលសិស្សានុសិស្សណាឆ្លើយត្រូវជូនរង្វន់១នាក់ ទទូលបានសៀវភៅ១ក្បាល ប៊ិច១និងថវិការ១០.០០០រៀល(មួយម៉ឺន ) ព្រមទាំងចែកជូនសៀវភៅក្រមព្រហ្មទ័ណ្ឌ ១ច្បាប់ ក្រមរដ្ឋប្បវេណី១ច្បាប់ ច្បាប់ស្តីពីការប្រើប្រាស់គ្រឿងញៀន១ច្បាប់ ដល់លោកគ្រូអ្នកគ្រូសម្រាប់ប្រើប្រាស់ផងដែរ ។

សូមបញ្ជាក់ថា កងរាជអាវុធហត្ថខេត្តស្វាយរៀងចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៣លើករួចមកហើយមានវិទ្យាល័យពោធិ៍ធំក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ និងវិទ្យាលយ័ ប៊ុន រ៉ានីហ៊ុន សែនចន្ទ្រា ស្ថិតនៅភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្ទ្រា និងអនុវិទ្យាល័យហ៊ុន សែនស្វាយតាយានស្រុកកំពង់រោទ៍ ៕ យឹម សុថាន

abe (8) abe abe (1) abe (2) abe (3) abe (4) abe (5) abe (6) abe (7)


ចែករំលែក៖