ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលបានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជនីភ្នំពេញ ស្តីអំពីការធ្លាក់យន្តហោះ និងការជួយសង្រ្គោះជនរងគ្រោះជាបន្ទាន់ ។ ក្នុងការសមយុទ្ធខាងលើ គឺមានចូលរួមក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វ៉ាន់ដា រដ្ឋមន្រ្តីគណៈកម្មាគ្រប់គ្រង និងចូលរួមសហការជាមួយ -កងពលតូចលេខ៧០ -កងឆ័ត្រយោង៩១១ -កងកម្លាំងពិសេសប្រឆាំងភេវរកម្ម -កងទ័ពជើងអាកាស -កងរាជអាវុធហត្ថ -អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ -អភិបាលនៃគណ:អភិបាលខណ្ឌ -នគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ -នគរបាលចរាចរណ៍រាជធានីភ្នំពេញ -នគរបាលយុត្តិធម៍អន្តោប្រវេសន៍ -មន្ទីពេទ្យកាល់ម៉ែត -មន្ទីរពេទ្យរ៉ូយ៉ាល់ -មន្ទីរពេទ្យ ង៧០ -កាតក្របាទក្រហមស្មគ្រ័ចិត្ត -ក្រុមហ៊ុនអាកាសចរណ៍ -គយព្រលានយន្តហោះ សរុបមនុស្ស ២៣៥នាក់ ប្រើសម្ភារ:ប្រភេទ F.T=៥គ្រឿង SAMU=៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង។
សមយុទ្ធនេះមានគោលបំណងសំខាន់ គឺប្រើគន្លឹះដោះស្រាយសំខាន់ និងផ្លាស់ប្តូរបទពិសោធិ៍ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ បញ្ជា និងគ្រប់គ្រងកម្លាំង បង្កើនចំណេះដឹងនិងចំណេះធ្វើ ព្រមទាំងយល់ដឹងអំពីកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ នៅពេលមានគ្រោះមហន្តរាយកើតឡើង ដោយមានការប្រែប្រួលអាកាសធាតុ ពិភពលោកបានទទួលរងនូវគ្រោះធម្មជាតិកាន់តែញឹកញាប់ឡើងៗ និងមានទំហំកាន់តែធំឡើងៗជារៀងរាល់ឆ្នាំ៕ ភារ៉ា ដង្កោ