ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខផែស្ងួតត្រេនស្តារខ្យល់គរស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខនៅផែស្ងួត “ត្រេនស្តារ” ត្រូវបានខ្យល់គរដួលខណៈកំពុងយាមហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចក្នុងផែស្ងួតត្រេនស្តារ “ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ហ៊ឺ វុធ ភេទប្រុស អាយុ45ឆ្នាំ មានមុខរបរជា សន្តិសុខនៅក្នុងផែស្ងួតខាងលើសព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅ ភូមិព្រៃថ្នឹង ស្រុកស៊ីធរ កណ្ដាខេត្តព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងទៀតថានៅមុនកើតហេតុជនរងគ្រោះបានមកធ្វើការដូចសព្វមួយដងរហូតដល់ម៉ោងកើតហេតុដូចខាងលើ គាត់បានប្រាប់អ្នកធ្វើការជាមួយគ្នាថា គាត់អត់ស្រួលខ្លួនសោះ និងវិលមុខទៀតផង បន្ទាប់មកគាត់ក៏បានដួលទៅនឹងដី ឃើញដូចនោះអ្នកធ្វើការជាមួយគ្នា ក៏បានលើកគាត់នឹងជួយរឺតប្រេងខ្យល់អោយគាត់ ដោយឃើញសភាពមិនស្រួល ក៏ដឹកគាត់យកមកពេទ្យ(ឡាំ ប៊ុនថន)ពេលមកដល់ពេទ្យដោយមិនទាន់បានចូលផងនោះពេទ្យក៏បានប្រាប់ថាស្លាប់បាត់ហើយ រួចហើយបងប្អូនក៏បានយកមកតម្កល់នៅវត្តតក្ខបញ្ញោ ។

តាមការពិនិត្យជាក់ស្ដែងពីជំនាញគឺពុំមានពាក់ព័ន្ធនឹងឃាតកម្មនោះទេដោយមានស្នាមជាំស្លឈាម ស្លាក់ខ្យល់ នៅនឹងខ្លួន ហើយក្រុមគ្រួសារក៏ពុំមានប្ដឹងផ្ដល់អ្វីនោះទេ និងសូមយកសពទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖