ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីជួញដូរប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ឃាត់មនុស្សស្រីប្រុស៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សស្រី ប្រុស៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន ក្នុងពេលដែលក្រុមនេះបានធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុ ញៀនចុសច្បាប់ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដែលប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានអោយដឹងថា ក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួនេះ ១-ឈ្មោះម៉ៅ-វ៉ាន់ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិឆ្នុកទ្រូ-ឃុំឆ្នុកទ្រូ ២-ឈ្មោះឈុំ ស្រីណា ភេទស្រីអាយុ២៣ឆ្នាំ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ និង ៣-ឈ្មោះហេងរ៉ូយ៉ាល់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាប៉ាងឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតបានរឹបអូសបាន ថ្នាំញៀន០៦កញ្ចប់ដាវ២ដើម កាំបិត១ដើម និងកាំភ្លើងកែឆ្នៃ០១ដើមនិងទូរស័ព្ទ២គ្រឿង រួមជាមួយនឹង ឧបករណ៍ជក់មួយចំនួនផងដែរ ។

សមត្ថកិច្ចបានអោយដឹងថា ក្រុមជនសង្ស័យគឺជាមុខសញ្ញាដែលទើបចេញធ្វើសកម្ម ភាព ប៉ុន្តែមានលក្ខណៈសកម្មភាពខ្លាំង ។ ក្នុងពេលធ្វើសកម្មភាពកម្លាំងសម្ងាត់បានផ្តល់ដល់ កម្លាំងជំនាញហើយសហការជាមួយនគរបាលប៉ុស្តិរដ្ឋបាលឆ្នុកទ្រូបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់នេះតែម្តង ។

នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា

aee (1) aee (2) aee (3)


ចែករំលែក៖