ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញរាយការណ៍មកថា បទល្មើសការកាប់ដឹកជញ្ជូនឈើមូលស្រស់ៗនៅតែធ្វើសកម្មភាពរាល់ថ្ងៃ នៅស្រុកភ្នំក្រវាញគ្រានការបង្រ្កាប។
ប្រភពខាងលើបន្តថាសកម្មភាពរាល់កាប់ និងដឹកជញ្ជូនឈើមូលស្រស់ៗថ្ងៃដូចហែរកឋិនទៀននោះ គេសង្កេតឃើញដឹកចេញពីព្រៃក្នុងដែនសមត្តកិច្ចមន្ត្រីបរិស្ថាន ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឆ្លងកាត់ឃុំព្រងិល ស្រុកភ្នំក្រវាញ និងឃុំឈើតុំ ស្រុកក្រគរ ឆ្ពោះទៅចូលតាមបណ្ដាស្រុកនានា នៃខេត្តកំពង់ឆ្នាំង ដើម្បីអារច្រៀកចេញជាសន្លឹកៗទើបលក់។
ប្រភពដដែលបន្តទៀតថា សកម្មភាពនេះមិនមែននឹងកើតមាននោះទេ គឺយូយាមកហើយទើបថយបន្តិចនៅគ្រាដែលកម្លាំងកងរាជអាវុធហត្ថខេត្ត និងផ្ទៃប្រទេសសហការគ្នាចុះប្រតិបត្តិការមួយរយៈនេះ ហើយអ្វីដែលក្រុមនេះធ្វើសកម្មភាពទៅបាននេះ ដោយសារតែចំណាយលុយតាមផ្លូវតាំងពីព្រៃ(គល់ឈើ) ទៅដល់គោលដៅអស់ចំនួន ១លាន ៥០មឺុនរៀល ទៅ ២លានរៀលឯកណុះ ដូច្នេះហើយទើបគ្មានការបង្រ្កាបនោះ៕ ប៉ឹម ពិន