ខេត្តស្វាយរៀងៈ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុស ស្រី២នាក់ ដែលពាក់ពន្ធ័និងករណីគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ពាក់ពន្ធ័នឹងករណីខាងលើនេះ លោកវរសេនីយ៍ឯកស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ក្រោយពីទទួលបទបញ្ជាពីឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាត់អោយរូបលោកមេបញ្ជាការងសម្របសម្រួល ពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើប្រត្តិបត្តិការរបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៥ខែកុម្ភះឈ្នាំ២០១៧ស្ថិតនៅចំណុចភូមិបាវិតលើសង្កាត់ក្រុងបាវិតដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់រួចធ្វើការឆេកឆេរលំនៅដ្ឋានរបស់ស្រ្តីសង្ស័យផងដែរ។
លោកវរសេនីយ៍ឯកស្រី វុត្ថា បន្តថា ជនសង្ស័យទាំង២នាក់ មានឈ្មោះស៊ីន សម្ភស្ស ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអាជីករ មានទីលំនៅភូមិបាវិតលើ សង្កាត់ក្រុងបាវិត និងឈ្មោះលី ហួត អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
ចំពោះវត្ថុតាង រួមមានម្សៅក្រាមពណ៍សថ្លាចំនួន១០កញ្ចប់ (៣កញ្ចប់ធំ) មានទម្ងន់១៩៣ក្រាម គិតទាំងសំបកវិចខ្ចប់ ។
ថ្នាំគ្រាប់ពណ៌ខៀវចំនួន២គ្រាប់ ទូរសព្ទ័ចំនួន៤គ្រឿង ប្រាក់ដុងចំនួន៥លានដុង ប្រាក់ខ្មែរ១២ម៉ីនរៀល អត្តសញាណបណ្ណ័២សន្លឹក និងកាបូបដៃចំនួន១ផងដែរ ៕ យឹម សុថាន