ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង០១និង៥៧រំលងអធ្រាត្រ មានករណីជនមិនស្គាល់មុខ ប៉ុនប៉ងឃាត់កម្មទៅលើ ជនរងគ្រោះឈ្មោះ សាវួន វន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិព្រៃវល្ល៍ ឃំុអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលអោយជាប់ដែកឆាតចំទ្រូងខាងស្តាំ រងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីពេទ្យខេត្តបន្ទាយមានជ័យ ។
តាមការសន្ឋិដ្ឋានរបស់មន្ត្រីនគរបាលជំនាញ បានដាក់ការសង្ស័យទៅលើឈ្មោះ ស្វឿយ ម៉ាញ ភេទប្រុស ត្រូវជាប្តីមុនរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ ៕ ប៉ែន នួន