ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ចាប់វាយខ្នោះ បន្ទាប់ពីវាយបុរសម្នាក់អោយរងរបួស ហើយពេលជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ទៅឡូឡា និងរងរឿងដល់ប៉ុស្តិ៍ទៀត មិនត្រឹមតែប៉ុណ្ណោះ វាយនគរបាលទៀត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសាត កែវ ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិភ្លើងឆេះរទេះលិច មានស្រុកកំណើតនៅភូមិស្រាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ចំណែកជនដៃដល់ឈ្មោះជី រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ចំណែកម្នាក់ទៀត ជាបងប្រុសបង្កើតឈ្មោះ ជី រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីជនរងគ្រោះបានអោយដឹងថា នៅល្ងាចមុនពេលកើតហេតុជនដៃដល់បានជិះម៉ូតូមិនដឹងមកពីណាហើយបានបង្ករឿងកម្មកររោងចក្រមួយក្រុមដែលជាកូនក្រុមរបស់រួបគាត់ តែពួកកម្មករនោះ មិនហ៊ានតបតទេ ព្រោះដឹងថា ជនបង្កជាបងធំ ប្រចាំភូមិ ហើយក្រុមកម្មករនោះក៏បាននាំគ្នាគេចខ្លួនបាត់ទៅ។ ក្រោយម កជនរងគ្រោះក៏បានទៅសុំទោសជនបង្ក តែបែរជាជនបង្កយកសោម៉ូតូស្ទុះមកវាយបណ្តាលអោយបែកក្បាលហូរឈាមស្រោចខ្លួន ទើបរត់ទៅប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ។
សាក្សីដដែលបានបន្តថា ខណៈជនរងគ្រោះកំពុង ដាក់ពាក្យបណ្តឹងស្រាប់តែជនបង្ករួបទាំងបងប្រុសម្នាក់ទៀត មកឡូឡា និងរងរឿងដល់មត្ថកិច្ចគម្រាមវាយសមត្ថកិច្ច ទើបទ្រាំលែងបានចាប់វាយខ្នោះបញ្ជូនទៅអធិការនគរបាលផ្នែងព្រហ្មទណ្ឌចាត់ការបន្ត ៕ សុខាសែនជ័យ