ភ្នំពេញ ៖ លោកអូស្មាន ហាស្សាន់ បញ្ជាក់ថា៖ បងប្អូនខ្មែរ ឥស្លាមកំពុងរស់នៅសហគមន៏ប្រកបដោយសុខដុមរមនីយកម្ម ជាមួយប្រជាពលរដ្ឋកម្ពុជា ដោយសុខសាន្ដ ខណៈ សាសនិកឥស្លាម នៅសកលលោកកំពុងទទួលនូវការគំរាម កំហែង រឿងសាសនា ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ ខណៈ លោក ទទួលជួបសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ ម៉ាឡេស៊ី RTM,TV ក្នុងកិច្ចសម្ភាសន៍នេះ បានផ្តោតសំខាន់ទៅលើសុខដុមបនីយកម្មរបស់ពលរដ្ឋកម្ពុជា ជាពិសេស ស្ថានភាពរស់នៅសហគមន៍ឥស្លាមកម្ពុជា។ នាព្រឹកថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ នៅស្នាក់ការ អង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពូជា ។
ក្នុងកិច្ចសម្ពាសន៏នេះ លោក អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ បងប្អូនសានិកខ្មែរឥស្លាមទាំងអស់ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា យកចិត្ដទុកដាក់ ផ្ដល់កិត្ដិយស ដល់ បងប្អូនសាសនិកខ្មែរឥស្លាម រស់នៅប្រកបដោយសុខដុម បនីយកម្ម ។ ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមានការររីកចម្រើន ក្នុងនាមប្រជាពលរដ្ឋរស់នៅសហគមន៏តែមួយ បើទោះបីសាសនាឥស្លាមនៅលើពិភពលោកមួយ ចំនួន តូចកំពុងតែបែបបាក់យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅតែប្រកាន់ជំហ៊រដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ខែពេញលេញ ។
លោកបន្ដថា៖ ជាក់ស្ដែងបច្ចុប្បន្ននេះ សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន បានផ្ដល់សិទ្ធិ សេរីភាពគ្រប់បែប យ៉ាងដល់សហគមន៏ខ្មែរឥស្លាម ចូលរួមកសាងអភិវឌ្ឍន៏ប្រទេស ដោយចេរភាព(ចិរភាព) តាមជំនឿ សាសនារបស់ខ្លួន ដូចយើងបានឃើញស្រាប់ យើងបានកសាងសង់វិហារ ស្ថិតនៅតាមបណ្ដាខេត្ដ ក្រុង នៅទូទាំងប្រទេស ដែល មានក្បូរក្បាច់រចនាស្រស់ស្អាត សឹងតែស្មើនឹងព្រះវិហារ នៅបរទេស នេះក៏ដោយសារយើងមានថ្នាក់ដឹកនាំ ភូមិ-ឃុំស្រុករបស់យើងល្អ និងថ្នាក់ ដឹកនាំ របស់យើងល្អដែរ ។
លោកបន្ដថា ៖ បច្ចុប្បន្ននេះ បងប្អូនសាសនិកខ្មែរឥស្លាម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិ សេរីភាព ក្នុងពេល ធ្វើអត្ដសញ្ញាណបណ្ណ័ ឬធ្វើសៀវភៅគ្រួសារ ពេលថតរូប ឲ្យទទូរ កន្សែង ប្អូនសិស្ស និស្សិត មានសិទ្ធិ ទទូកន្សែង នៅសាលារៀន ឬពេលធ្វើដំណើរ ទៅប្រកបអាជីវកម្មផ្សេងៗ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ សព្វ ថ្ងៃនេះ បងប្អូនសហគមន៏ឥស្លាមយើងទទួលបានអ្វីៗសព្វបែបយ៉ាង ពីរាជរដ្ឋាភិបាល តាំងពីដើមរៀងមក រហូតថ្មីៗនេះ ក្តីកង្វល់ ការលំបាកផ្សេងៗ ត្រូវបានដោះស្រាយ និងផ្តល់ជូនជាបន្តបន្ទាប់ ពិសេស កាដូរដ៏ធំសម្រាប់សហគមន៍ខ្មែរឥស្លាម គឺការផ្តល់ជូនប្រាក់បៀវត្សដល់គ្រូខ្មែរឥស្លាមចំនួន ១៥០០នាក់ នេះទៀតសោត ក៏បានមកដោយសារ យើងមានថ្នាក់ដឹកនាំប្រទេសល្អ។ ហេតុនេះ យើងត្រូវតែដឹងគុណ និងគាំទ្រចំពោះអ្នកដែលផ្តល់ឲ្យយើងរស់នៅក្នុងភាពសំបូរសប្បាយ តែយើងទាំងអស់គ្នាក៏ត្រូវតែចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល គឺដូចជាយើងចូលរួមគាំទ្រចំពោះ ខ្លួនឯងដូច្នោះដែរ ៕ សំរិត