ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ជនជាតិវៀតណាម១៣នាក់នៅខណ្ឌមានជ័យក្រោយរកឃើញស្នាក់នៅនិងធ្វើការខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្រប សម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្ត យុទ្ធនាការចុះត្រួតពិនិត្យការស្នាក់នៅ និង ធ្វើការរបស់ជនជាតិវៀតណាម ក្នុងរោង សិប្បកម្មឈើ ស្ថិតនៅភូមិចំរើនផល ផ្លូវជាតិលេខ៥ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធីបានឲ្យដឹងថា នៅពេលចុះត្រួតពិនិត្យនោះជនជាតិវៀតណាមចំនួន១៣នាក់ ត្រូវ បានឃាត់ខ្លួន ដោយសារគ្មានឯកសារត្រឹម ត្រូវ ។

លោកបានបញ្ជាក់ថា ពួកគេបានលួច ឆ្លងដែនស្នាក់នៅ និងប្រកបរបរដោយ ខុសច្បាប់គ្មានលិខិតឆ្លងដែន និងប្រើ ប្រាស់ឯកសារមិនត្រឹមត្រូវ ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី ៕ ហេង នរិន្ទ្រ

90


ចែករំលែក៖