ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៥ និង១០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានី ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្ដែង ពីបទ រក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ផ្ទះគេទុកចោល ( សំណង់មិនរៀបរយ ) ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ រស់ ភាព ហៅ ភាព ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ភូមិព្រែកក្របៅ ឃុំ ព្រែកអំពិល ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យកមាន៖ ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន), ដបកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន០១ , ទុយោជក់០៤ និង ដែកកេះចំនួន០២ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាបករណី រក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះគេទុកចោល ( សំណង់មិនរៀបរយ ) ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ រស់ ភាព ហៅ ភាព និងចាប់ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារ៉ា

aer (1) aer (2) aer (3)


ចែករំលែក៖