ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្មេងអាយុ១៤ឆ្នាំម្នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៥ និង២០នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានី ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ផ្លូវ៦០៨ ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ កេ សុខណា ហៅ កុយ ភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ភូមិស្រែខ្នារ ឃុំ ស្រែខ្នារ ស្រុក កណ្ដាលស្ទឹងខេត្តកណ្ដាល ។

វត្ថុតាងចាប់យកមាន៖ ក្រាមពណ៌សថ្លាចំនួន៣៧ កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) លាក់ក្នុងកញ្ចប់បារីម៉ាក MEVIUS

ម៉ូតូមួយគ្រឿងម៉ាក Honda Today ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពាញ 1CD-8424 ដែលមានលេខតួ និងលេខម៉ាសុីន : 1109227 ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៥និង ២០នាទីរសៀល កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចផ្លូវ៦០៨ ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ កេ សុខ ណា ហៅ កុយ និងចាប់ក្រាមពណ៌សថ្លាចំនួន៣៧ កញ្ចប់តូចលាក់ក្នុងកញ្ចប់បារីម៉ាក MEVIUS បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

IMG_5925 IMG_5929


ចែករំលែក៖