ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កកង់បីទៅយកក្មួយទៅមន្ទីរពេទ្យជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ភ្លៅម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរង របួសបាក់ភ្លៅម្ខាងត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើកបរ រ៉ឺម៉ក់កង់បីចេញពីផ្ទះ ប្រញាប់ទៅយកក្មួយ ដែលឈឺដើម្បីយកទៅ មន្ទីរពេទ្យ គន្ធ បុប្ផា ហើយក៏បានជ្រុលទៅ បុក រថយន្ត កុងតឺន័រ កំពង់ ចត ចោល កាលពី វេលា ម៉ោង ១០ នឹង ២០ នាទីយប់ ថ្ងៃ ទី ២៨ កុម្ភៈ ឆ្នាំ ២០១៧ នៅ តាម បណ្តោយ ផ្លូវជាតិ លេខ ៣ ស្ថិត ក្នុងភូមិ ព្រៃ ព្រីង ខាងត្បូង សង្កា តល ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។

ចំពោះ ជន រង គ្រោះ ដោយ មិន បាន ស្គាល់ឈ្មោះ បើកបរ រ៉ឺ ម៉ក់ កង បី ក្នុង ទិរង របួសធ្ងន់ បាក់ ភ្លៅ ខាងស្តាំ ។

តាម ប្រភព ព័ត៌មាន ពី កន្លែង កើតហេតុ បាន និយាយ ថា មុន ពេល កើតហេតុគេបានឃើញរថយន្ត កុងតឺន័រមួយគ្រឿងពណ៍លឿងពាក់ ស្លាក លេខ ភ្នំពេញ 3D-4344 មក ចត ចោល នៅ លើ ផ្លូវ ហើយ អ្នកបើកបរ រថយន្ត បាន ចូល ទៅ ញាំ អី នៅ កន្លែង កើតហេតុ បន្ទាប់ មក ស្រាប់តែ មាន រ៉ឺ ម៉ក់ កង់ បី បាន បើកពីទិសដៅ ពី ត្បូង ទៅ ជើង ដោយប្រញាប់មិនបានប្រយ័ត្នក៏ជ្រុកទៅបុក រថយន្ត កុងតឺន័រ ពីក្រោយ ពេញទំហឹងបណ្តាល ឱ្យ រង របួសធ្ងន់ បាក់ជើងម្ខាង។

ប្រភព ពី ជន រង គ្រោះ បាន និយាយ ទៀត ថា រូប គាត់ បើក កង់ រ៉ឺ ម៉ក់ កង់ បី ប្រញាប់ ទៅ យក ម៉ូយ របស់ គាត់ ដែល បាន ខ ល ហៅ ឱ្យ ដឹក ក្មេង ទៅ មន្ទីរពេទ្យ គន្ធ បុប្ផា ហើយដោយ មិន មានការ ប្រុង ប្រយ័ត្ន គួប ផ្សំ នឹង ផ្លូវ ងងឹត ផង ។ ប៉ុន្តែ ភាគី ខាង រថយន្ត បាន និយាយ ថា រថយន្ត របស់ គាត់ បាន បើកភ្លើង សេ ញ៉ូ បំភ្លឺ ផ្លូវ ដែរ តែ ជន រង គ្រោះ មិន បាន មើល មុខ បានជា បុក បែប នេះ ។

ពេល ភ្លាម ៗ នោះ ជន រង គ្រោះ ត្រូវ បាន រថយន្ត សង្គ្រោះ បន្ទាន់ ឯកជន បាន ដឹក យក ទៅ សង្គ្រោះ ភ្លាម ៗ ផង ដែរ តែ ដោយ អាកា រៈ ធ្ងន់ធ្ងរ ពេក មន្ទីរពេទ្យ ឯកជន នោះ ក៏ បាន បញ្ជូន បន្ត ទៅ កាន់ មន្ទីរពេទ្យ កេតុមាលា តែ ម្តង ចំណែករ៉ឺម៉កនឹងរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

2 1 4


ចែករំលែក៖