តាមឯកសារផ្ទៃក្នុងដែលសេតវិមាន ទើបតែបានប្រកាសឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ជាវាយប្រហារកូរ៉េខាង ជើងបានគ្រប់ពេលវេលាដើម្បីរារាំងការ គំរាមកំហែងពីកម្មវិធីបរមាណូរបស់កូរ៉េខាង ជើង។
កន្លងមកថ្មីៗនេះទីប្រឹក្សាសន្តិសុខជាតិ លោក MC Farland បានបើកកិច្ចប្រជុំជា មួយមន្ត្រីសន្តិសុខជាតិដោយស្នើឲ្យមានយោបល់ស្តីពីសកម្មភាពទប់ទល់ជាមួយ កូរ៉េខាងជើងក្នុងនោះមានការទទួលស្គាល់កូរ៉េខាងជើងជាប្រទេសបរមាណូ ឬក៏វាយ ប្រហារកូរ៉េខាងជើងដើម្បីបញ្ចប់កម្មវិធីបរមាណូរបស់ប្រទេសនេះ ហើយបង្រួបបង្រួម ឧបទ្វីបកូរ៉េ។
ជាមួយគ្នានេះដែរសម្ពន្ធមិត្តយោធា របស់អាមេរិកគឺជប៉ុននិងកូរ៉េខាងត្បូងបានពិភាក្សាគ្នាពីស្ថានភាពពេលអាមេរិកវាយប្រហារកូរ៉េខាងជើង។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកអាមេរិក និងសម្ពន្ធមិត្តនៅអាស៊ីបានបង្កើនការដាក់ទណ្ឌកម្មទៅ លើប្រទេសនេះដើម្បីឲ្យទីក្រុងព្យុងយ៉ាងបោះបង់កម្មវិធីអាវុធបរមាណូ។ ប៉ុន្តែកូរ៉េខាងជើងនៅតែបន្តការផលិតរបស់ខ្លួន ដដែល។ ទាំងនោះហើយធ្វើឲ្យអាមេរិក ត្រូវតែគិតគូរពីការវាយប្រហារប្រសិនបើ មិនចង់ឲ្យកូរ៉េខាងជើងមានអាវុធប្រល័យលោក៕ ម៉ែវ សាធី