ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងក្រឡាប់នៅក្នុងឃុំជើងគោ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមសេចក្តីរាយការណ៍ពីនគរបាលចរាចរណ៍បានឲ្យដឹងថា នៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ម៉ោង២៣និង២០នាទី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោស្រុកព្រៃនប់ រថយន្តមួយគ្រឿង ម៉ាកអ៊ីស៊ុយស៊ុយ ពាក់ស្លាកលេខ ព្រះសីហនុ ៣A ០៧២៨ សណ្ដោងរ៉ឺម៉ក ទិសដៅភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុបានក្រឡាប់ដោយខ្លួនឯង តែមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកឈ្មោះ ស៊ិន សំអូន ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្ន រថយន្តនៅកន្លែងកើតហេតុ រង់ចាំរថយន្តស្ទូច ៕ ឆ្លាម សមុទ្រ

ae ae (1) ae (2)


ចែករំលែក៖