ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃកម្លាំងនគរបាលប៉ុស្តិ៍ពន្សាំង និងប៉ុស្តិ៍គោករការឃាត់ខ្លួនក្មេងញៀនថ្នាំបាន៥នាក់ និងម្នាក់រត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន ត្រូវបានចាប់ឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលកាលពីថ្ងៃទី០៤ -០៥ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង១៨និង៣០នាទីនិង ម៉ោង១៣និង០០នាទី ត្រង់ចំនុចផ្លូវបេតុង ភូមិចុងថ្នល់ សង្កាត់ ពន្សាំងនិង នៅចំណុចដីឡូត៍ ផ្លូវ២០១១ ភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំ៥នាក់ទី១ ឈ្មោះ សៀន ចាន់ថន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ន ភូមិតាស្គរ សង្កាត់ពន្សាំង មានរក្សាទុកនូវសារធាតុញៀនចំនួន២កញ្ចប់តូច ទី២ ឈ្មោះ វណ្ណះ សុខណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤១ ភូមិពុទ្រា សង្កាត់គោករកាទី៣ ឈ្មោះ សាក់ រ៉ាឆាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក មានទីលំនៅ ផ្ទះលេខ៥ ផ្លូវ២០១១ ភូមិពុទ្រា សង្កាត់គោករការ ទី៣ ឈ្មោះ ឈួន ពិសី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួល បន្ទប់គ្មានលេខ ភូមិក្រាំងអង្រ្តង់ សង្កាត់ក្រាំងធ្នង់ទី៤ឈ្មោះ ធី ញាញ់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលលេខ០២ ផ្លូវលំ ភូមិក្រាំងអង្រ្កង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី ៥ឈ្មោះ ឈួន ពិសី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួល បន្ទប់គ្មានលេខ ភូមិ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពពីនគរបាលប៉ុស្តិ៍គោករការបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ម៉ោងប្រហែល១៣និង០០នាទី ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋអំពីក្មេងញៀនថ្នាំនាគ្នាមកប្រើប្រាស់( ជក់)នៅម្តុំដីឡូតិ៍ខាងលើទើប កម្លាំងផ្នែកបង្ក្រាបគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាតែម្ដង និងបក្ខពួកម្នាក់ទៀតឈ្មោះ ជៀប ឈួរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុល រថយន្ត មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបន្តថា សម្ភារៈ និងវត្ថុតាងដែលឆែករកឃើញ ហើយត្រូវដកហូតយកមាន ថ្នាំញៀនប្រភេទក្រាមសថ្លា( ម៉ាទឹកក ) ចំនួន០៣ កញ្ចប់ ម៉ូតូចំនួន០៣គ្រឿង ០១គ្រឿងម៉ាកអឹមអេសអ៊ិច ពណ៌ស បិទស្កុតខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ 1FS -1993 មួយគ្រឿងទៀត ម៉ាកស្គុពី ព៍ណស សេរី២០១៦ ពាក់ស្លាកលេខភ្នំពេញ 1GF 3891និងទី០៣ ម៉ូតូហុងដាកូរ៉េ C-100 ព៍ណក្រហម ពាក់ស្លាកលេខ កណ្តាល 1K .1885រួមទូរស័ព្ទដៃចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធីច្បាប់៕ ព្រែកជ័យ

ae (7) ae ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖