ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែស៊ីប្លេខ្លាចរថយន្តប៉ះគ្នា តាមវាយបែកកញ្ចក់ឡិចស៊ីសសង្ស័យជនដៃដល់ជាកូនផ្កាយ៣

ចែករំលែក៖

ភ្នំពេញ ៖ មានករណីចរាចរណ៍មួយកើតឡើង ដោយគ្រាន់តែរឿងស៊ីប្លេប្រាប់សញ្ញា ខ្លាចប៉ះរថយន្តគ្នាសោះ បានក្លាយជាកំហឹងវាយបំបែកកញ្ចក់រថយន្តទាំងមុខនិងក្រោយបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោមហាវិថីសហព័ន្ធរុស្សី ទល់មុខមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សាក្សីបានឃើញហេតុការណ៍នេះនិយាយឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងលើ គេឃើញរថយន្តឡិចស៊ីស RX-400 ពណ៌ស្ករ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AP-7576 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីលិចទៅកើត ខណៈមកដល់ជិតកន្លែងកើតហេតុមានរថយន្ត Ford ranger មួយគ្រឿងបើកបញ្ជ្រាសផ្លូវ ធ្វើឲ្យរថយន្តឡិចស៊ីសស៊ីប្លេប្រាប់ខ្លាចប៉ះគ្នា តែមិនដឹងយ៉ាងម៉េច ម្ចាស់រថយន្ត Ford ranger ខឹងបែរជាដេញតាមវាយរថយន្តឡិចស៊ីស ។

សាក្សីបានបន្តថា រថយន្តឡិចស៊ីស RX-400 ត្រូវបានបែកកញ្ចក់ទាំងមុខទាំងក្រោយ និងចំហៀង ដោយគ្រាន់រឿងតែស៊ីប្លេប្រាប់ជាសញ្ញាខ្លាចប៉ះគ្នាជាមួយរថយន្ត Ford ranger មួយគ្រឿង ដែលបើកបញ្រ្ចាសផ្លូវ នៅចំណុចផ្លូវសហព័ន្ធរុស្សី មុខមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ធ្វើឲ្យម្ចាស់រថយន្ត Ford ranger ខឹងក៏បើករថយន្តដេញតាមកៀររថយន្ត ឡិចស៊ីស RX-400 រហូតដល់លើស្ពានអាកាស៥មករា ទោះជាម្ចាស់រថយន្តឡិចស៊ីស RX-400 សុំទោសពួកគេក៏ដោយ ។ ផ្ទុយទីវិញម្ចាស់រថយន្ត Ford ranger យកវត្ថុម្យ៉ាងមកវាយទៅលើកញ្ចក់រថយន្តឡិចស៊ីស RX-400 បែកខ្ទេចទើប បើកហួសទៅមុខ ។

តាមការឲ្យដឹងពីម្ចាស់រថយន្តឡិចស៊ីសបានឲ្យដឹងថា ក្រោយកើតមានរឿងយ៉ាងដូច្នេះ គាត់ក៏ព្យាយាមបើកតាមពីក្រោយ ដើម្បីថតស្លាកលេខ តែប្រពន្ធគាត់ខ្លាចម្ចាស់រថយន្ត Ford ranger មានកាំភ្លើង ដោយស្ថានភាពមិនស្រួល គាត់ក៏បើកឲ្យផុតរថយន្ត Ford ranger ហើយគាត់ក៏ព្យាយាមបើករថយន្តគេចរហូត ដោយមិនដឹងថា រថយន្ត Ford ranger នោះនៅតែបើកដេញតាមពីក្រោយរថយន្តរបស់គាត់ពីក្រោយនោះទេ។

ម្ចាស់រថយន្តឡិចស៊ីសបន្តថា ក្រោយភ័យខ្លាចពេក គាត់ក៏បើករថយន្តមកឈប់នៅច្រកចូលខាងលិចក្រសួងការពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ដើម្បីឲ្យសមត្ថកិច្ចជួយ តែពេលនោះរថយន្ត Ford ranger ក៏បើកមកពីក្រោយរថយន្តរបស់គាត់ រួចធ្វើសកម្មភាពយកដែកមួយមកវាយកញ្ចក់រថយន្តពីក្រោយនឹងចំហៀង បណ្តាលឲ្យបែកខ្ទេចតែម្តង ។ បន្ទាប់ពីធ្វើសកម្ម ភាពរួច ម្ចាស់រថយន្ត Ford ranger ដែលមានគ្នា២នាក់ ក៏ឡើងលើរថយន្តបើកគេចចេញទៅបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកសួរនាំម្ចាស់រថយន្តឡិចស៊ីស ហើយក៏បានបញ្ជាក់ពីដំណើររឿងជូនសមត្ថកិច្ច ។ ភាគីម្ចាស់រថយន្តឡិចស៊ីសបញ្ជាក់ថា មានវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តរបស់គាត់ ដែលថតបានទាំងស្លាកលេខរថយន្ត Ford ranger រួមទាំងសកម្មភាពទាំងអស់ ដើម្បីជាភស្តុតាងបញ្ជាក់ថា គាត់ជាជនរងគ្រោះ ឬក៏ជនបង្ក ។ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយ ដើម្បីធ្វើការស្រាវជ្រាវ នឹងតាមរកភាគីម្ខាងទៀតឲ្យចូលខ្លួនមកដោះស្រាយជាមួយនឹងជនរងគ្រោះតាមនីតិវិធី គ្រាដែលសមត្ថកិច្ចស្គាល់អត្តសញ្ញាណជនបង្ក ជាកូនលោកផ្កាយ៣ទាហានម្នាក់ម្នាក់៕ ស រស្មី

1 2 4 Untitled-2


ចែករំលែក៖