ភ្នំពេញ ៖ សម្ដេច មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន អំពាវនាវឲ្យ ស្ថាប័ន រដ្ឋ ឯកជន យកចិត្ដ ទុកដាក់ លើកកម្ពស់ ស្ដ្រី ក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំ ណាចដល់ស្ដ្រី គឺស្មើ និងផ្ដល់កាលានុវត្ដភាពក្នុងការពង្រីកមុខរបរ និងក៏សាងសហគ្រិនភាព ជូនដល់ស្រ្ដី ក្នុងសង្គមគ្រួ សារ ។ សម្ដេច ហេង សំរិន បានអំពាវនាវបែបនេះ ខណៈ សម្ដេច ចូលរួម ជាអធិបតីភាព ក្នុងពិធីទិវាខូបទី១០៦ ទិវាអន្ដរជាតិនារី៨ មីនានៅរដ្ឋសភា នាព្រឹកថ្ងៃទី ០៦ មីនា ឆ្នាំ២០១៧ ។
សម្ដេច ហេង សំរិន បានបញ្ជាក់ថា៖ ពិធីរំលឹកខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព ជាប្រធានបទយ៉ាងល្អប្រពៃ ស្របតាមការដឹកនាំរបស់ រាជរដ្ឋភិបាល បច្ចុប្បន្នកំពុងមានការអភិវឌ្ឍ ដែលស្ត្រីគ្រប់រូបបាន ឃើញ ស្រាប់ និងបានឮគ្រប់ៗគ្នា។ ក្នុងឱកាសនោះ សម្ដេច បាន អំពាវនាវឲ្យ ស្ថាប័ន រដ្ឋ ឯកជន យកចិត្ដ ទុកដាក់ លើក កម្ពស់ ស្ដ្រី ក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំ ណាចដល់ស្ដ្រី គឺស្មើ និងផ្ដល់កាលានុវត្ដភាពក្នុងការពង្រីកមុខរបរ និងក៏សាងសហគ្រិនភាព ជូនដល់ស្រ្ដី ក្នុងសង្គមគ្រួ សារ ។
សម្ដេចបន្ដថា ៖ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត មក ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ ឲ្យមានការប្រារព្ធពិធីរំលឹកខួប នៃការទទួលស្គាល់សិទ្ធិស្ត្រីនេះឡើង នៅតាមស្ថាប័នគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស រួមជាមួយនឹងការយកចិត្តទុកដាក់ ផ្តល់តម្លៃយ៉ាងខ្ពស់ ពីរាជរដ្ឋាភិបាល ដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កលក្ខណៈឲ្យមានការតែងតាំង ដំឡើងឋានៈ តួនាទីស្ត្រី ជាបន្តបន្ទាប់ និងបង្កើនអាយុចូលនិវត្តរបស់មន្ត្រីរាជការ និយោជិតនារី ដែលជាវិធានការបន្ទាន់ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា។
សម្ដេច បានបញ្ជាក់ថា ៖ ក្នុងនាមយើងជាម្តាយ ត្រូវមានការណែនាំដល់កូនចៅ ពីផលប៉ះពាល់របស់គ្រឿង ញៀន ក្នុងនោះ ការមិនគោរពច្បាប់ផងដែរ ដើម្បីកូនចៅ របស់យើង បានគេចផុតពីការប្រើប្រាស់គ្រឿងញៀន ហើយ ឈប់ចាញ់បោកពួកក្រុម ជួញដូរគ្រឿងញៀន កសាងខ្លួនឲ្យបានទាន់ពេលវេលា ដើម្បីអនាគតក្រុមគ្រួសារ យើង ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រី ក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៧នេះ ពិតជាមានអត្ថន័យណាស់ ដោយកម្ពុជា បានជ្រើសរើស ប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព ក្នុងគោលបំណងរំលឹកពី ការតស៊ូរបស់នារីទូទាំង ពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃ និងសមិទ្ធផលនានាដូចគ្នាទៅនឹងបុរសដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួនាទីធំៗ នៅតាមអង្គភាពសំខាន់ៗ គ្រប់អង្គភាពរបស់ រាជរដ្ឋាភិបាល។
លោកស្រី បន្តថា ៖ ក្រសួង កិច្ចការនារី បានបំផុស និងកៀរគរប្រជាពលរដ្ឋឲ្យរួមគ្នាដើម្បីឈានទៅសម្រេចបាន នូវសកម្មភាពពិតប្រាកដ រវាងបុរស និងស្ត្រី។ ហើយអាជ្ញាធរ នៅគ្រប់ ខេត្ដ ក្រុង ត្រូវប្ដេជ្ញាចិត្ត ដ៏ខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់ស្ត្រី អំពីភាពក្រីក្រ អំពីការអប់រំសុខ ភាព អំពើហឹង្សា នារីក្នុងរចនាសម្ព័ន្ធ នយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តី សម្រេចចិត្ត យន្តការលើកកម្ពស់ការរីកចំរើនរបស់នារី សិទ្ធិរបស់នារី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានអញ្ជើញតំណាងនារី ចូលរួមរាល់កម្មវិធីនានា ក្នុងន័យឲ្យស្រ្តីមានតួនាទីស្មើគ្នា និងអនុញ្ញាតឲ្យនារីដោះស្រាយកិច្ចការផ្សេៗ តាមមូលដ្ឋាន បានប្រាស្រ័យជាមួយប្រជាពលរដ្ឋគ្រប់រូបភាព៕ សំរិត