ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់រងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូបោះពួយបុកគូថរ៉ឺម៉កបត់ឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកគូថរ៉ឺម៉ក កាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន កុសល ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1R-8021 ។ ចំណែកឯអ្នកម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ កុំ រ៉ាឌី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូសណ្តោងរ៉ឺម៉កបើកបរតាមបណ្តោយផ្លូវជាតិលេខលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានលើកដៃជាសញ្ញាបត់ឆ្វេង គ្រានោះយុវជនរងគ្រោះបានមិនមើលក៏ឃើញក៏បុកគូថរ៉ឺម៉កម៉ូតូ បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកពញាឮធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

abc (1) abc (2) abc (3) abc (4)


ចែករំលែក៖