ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវរ៉ូវគ្នាតាំងពីចូលឆ្នាំចិនពេលដើរលេងជាមួយគ្នា តែពេលគេសួរលេងទើបធ្លាយរឿងរំលោភ ទីបំផុតខាងប្រុសជាប់ខ្នោះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបំបែកសំណុំរឿងរំលោភតាមរបៀបការយល់ព្រម តែខុសត្រង់ភាគខាងស្រីអាយុ១៣ឆ្នាំ ពេលនេះ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយទៅលើក្រុមគ្រួសារខាងស្រីដែលបានប្តឹងដោយចោទប្រកាន់ពីបទរំលោភទៅលើអនីតិជនអាយុក្រោម១៥ឆ្នាំរួមជាមួយនឹងទាមទារសំណង ៦លានរៀលបន្ទាប់ពីយុវជនរូបនេះបាន យកក្មេងស្រីរូបនេះទៅរួមមេត្រីកណ្ដាល វាលស្រែ។

បន្ទាប់ពីបែកធ្លាយត្រូវបានស្ត្រីម្នាក់ឈ្មោះ ហ.ត អាយុ២៧ឆ្នាំ រស់នៅឃុំអន្លង់ វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវជាបងស្រីរបស់ក្មេងស្រីរងគ្រោះបានមកដាក់ពាក្យប្តឹងដោយបានបញ្ជាក់ថា ឈ្មោះ ឆាត ចាន់ក្តិប ហៅវីត ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅឃុំជាមួយគ្នាបានចាប់រំលោភ ប្អូនស្រីរបស់នាងឈ្មោះ ហ.ម អាយុ១៣ ឆ្នាំ កាលពីថ្ងៃចូលឆ្នាំចិនកន្លងទៅ ។

យោងតាមលោកវរសេនីយ៍ត្រី ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបាន បញ្ជាក់ថា ក្រោយពីផ្នែកជំនាញទទួលបានពាក្យបណ្តឹងនេះភ្លាមលោកបានចាត់កម្លាំង ឲ្យចុះទៅនាំខ្លួនយុវជនដែលជាជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាន និងដោយមាន ការឯកភាពពីលោក នួន សាន ព្រះរាជ អាជ្ញាសាលាដំបូងខេត្ត ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា កាលពីព្រលប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលជាថ្ងៃដំបូងនៃថ្ងៃ ចូលឆ្នាំចិន ដោយនៅពេលនោះខ្លួនបាន ផឹកស្រាស្រវឹងស្រឿងៗផងនោះក៏បានចូល ទៅលេងផ្ទះក្មេងស្រីរងគ្រោះដូចសព្វមួយដងហើយក៏បានសុំម្តាយនាងថា នាំនាងទៅជិះកន្ត្រកហោះលេងនៅវត្តខ្សោយ ឬ វត្តដំបូកបុណ្យ ព្រោះនៅទីនោះមានគេរៀប ចំលេងល្បែងប្រជាប្រិយច្រើនយ៉ាង ។

បន្ទាប់ពីមានការអនុញ្ញាតពីម្តាយនាង រួចមកខ្លួនក៏បានជិះម៉ូតូឌុបនាងទៅលេងនៅទីនោះមែនរហូតដល់ម៉ោង៩យប់ថ្ងៃ ដដែលទើបវិលត្រឡប់ទៅផ្ទះវិញប៉ុន្តែពេល ចេញមកពីវត្តបានប្រហែល៣០០ម៉ែត្រជាតំបន់វាលស្រែទាំងអស់ខ្លួនក៏បានជិះម៉ូតូចុះទៅក្នុងស្រែរួចបានរួមភេទជាមួយនាងនៅទីនោះរហូតបានសម្រេចក៏នាំនាងវិលទៅផ្ទះដោយបានចូលទៅផ្សារអន្លង់វិល ទិញបង្អែមផ្ញើម្តាយនាងថែមទៀត ។

ចាប់តាំងពីពេលនោះមករឿងនេះក៏ត្រូវ បានស្ងប់ស្ងាត់ដោយសារតែខ្លួនមិនបាន គំរាមឯនាងក៏មិនបានមាត់ក ប៉ុន្តែទីបំផុត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ មានអ្នកភូមិ ម្នាក់ឈ្មោះ ណាង នឿន ភេទស្រី អាយុ២៥ ឆ្នាំ បានសួរបែបភាសាលេងទៅក្មេងស្រីរង គ្រោះថា “អ្ហែងដេកជាមួយអាណាបានជា មានសភាពស្លេកស្លាំងយ៉ាងនេះ?”។ ពេល នោះហេតុតែមនុស្សត្រង់ផងនិងនៅក្មេង ផងនាងបានឆ្លើយប្រាប់តាមត្រង់ទើបរឿងនេះត្រូវធ្លាយអាថ៌កំបាំងរហូតឈានដល់ការដាក់ពាក្យបណ្តឹងតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរ បាលស្រុកបញ្ជូនទៅកាន់ការិយាល័យ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ។ ដោយឡែកក្មេងស្រីរងគ្រោះដែល ជាអនីតិជនក៏ត្រូវបានការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នាំយកទៅសាកសួរ និងធ្វើកោសល្យវិច័យ ហើយនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧៕ ហេង នរិន្ទ្រ

Untitled-1 copy


ចែករំលែក៖