ព័ត៌មានទាន់ហេតុការណ៍៖

លោកអ៊ុង សំអាត មេព្រៃទើបឡើងថ្មី មើលកូនចៅនៅខេត្តសៀមរាបផង

ចែករំលែក៖

ខេត្តសៀមរាប ៖ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា មេឈ្មួញឈ្មោះ ធឹង លាងស្រេង ដែលល្បី ល្បាញខាងដឹកជញ្ជូនឈើពីខេត្តព្រះវិហារ មកចែកចាយនៅតាមដេប៉ូក្នុងក្រុងសៀម រាបកំពុងតែសម្រុកដឹកឈើខុសច្បាប់ចូលក្រុងសៀមរាប ដោយគ្មានមន្ត្រីជំនាញឬ សមត្ថកិច្ចណាហ៊ានប៉ះពាល់បទល្មើសទាំងនោះឡើយ ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបនិងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀតបានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យឈ្មួញឈ្មោះ ធឹង លាង ស្រេងធ្វើអ្វីៗតាមអំពើចិត្ត តើអាចទេថានឹង មានការឃុបឃិតគ្នានោះ? ដូច្នេះលោក លោក អ៊ុង សំអាត អគ្គនាយករដ្ឋបាលព្រៃឈើដែលទើបឡើងថ្មី គួរពិនិត្យមើលភាពអសកម្មរបស់មន្ត្រីរដ្ឋបាលព្រៃឈើនៅ ខេត្តសៀមរាបខ្លះផង ព្រោះមេឈ្មួញ ឈ្មោះ ធឹង លាងស្រេង និងឈ្មួញដទៃទៀតនៅតែអាចដឹកជញ្ជូនឈើចូលក្រុងសៀមរាប និងដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ ខេត្តសៀមរាប ដោយគ្មានញញើតសមត្ថ កិច្ចជំនាញណាទាំងអស់។

សមត្ថកិច្ចតូចតាចក្នុងខេត្តសៀមរាប បានបង្ហើបប្រាប់ឲ្យដឹងថា មេឈ្មួញឈ្មោះ ធឹង លាងស្រេង នៅតែធ្វើសកម្មភាពដឹក ជញ្ជូនឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យយកមក ចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាបបានយ៉ាងរំភើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណារំខានឡើយ ។ ប្រភពបានឲ្យដឹងទៀត ថា ឈ្មួញឈ្មោះ ធឹង លាងស្រេង ដឹកឈើ តាមរថយន្ត ធំៗឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងក្នុងខេត្តព្រះវិហារ ខេត្តឧត្តរ មានជ័យនិងខេត្តសៀមរាប ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើតាមស្នាក់ការទាំងនោះធ្វើជាមើលមិនឃើញបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍ដែលជាបទល្មើស បំផ្លាញជាតិ ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តសៀមរាប ប្រហែលជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិនបង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួន ហើយសម្ងំ ស្ងាត់ឈឹងតែម្តង។ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើតូចតាចក្នុងខេត្តសៀមរាបបានឲ្យដឹងទៀតថា ការណ៍ដែលឈ្មួញឈ្មោះ ធឹង លាងស្រេង អាចដឹកឈើតាមអំពើចិត្តបាន គឺមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើធំៗក្នុងខេត្តសៀមរាបក៏ដូចជា ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដោយមានការបែងចែកផលប្រយោជន៍ជាប្រចាំ តែម្តង ។

ប្រភពបានឲ្យដឹងទៀតថា ជួនកាល ឈ្មួញឈ្មោះ ធឹង លាងស្រេង ប្រើច្បាប់ អនុញ្ញាតតែមួយសន្លឹកអាចដឹកជញ្ជូនឈើ១០ទៅ២០ជើង ដោយពុំមានមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ ប្រភពបានបញ្ជាក់ទៀតថា នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គឺជាខ្នងបង្អែកដ៏រឹងមាំរបស់មេឈ្មួញ ធឹង លាង ស្រេង ទើបឈ្មួញរូបនេះមិនញញើតក្នុងការដឹកជញ្ជូនឈើខុសច្បាប់។

នគរវត្តមិនអាចទាក់ទងលោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានទេ ៕ ហេងសូរិយា

SR-1-1 SR-1-2


ចែករំលែក៖