ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​រួមនឹងថ្នាំញៀន១២កញ្ចប់តូច ធំ​ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់ លើផ្លូវរថភ្លើង ជាលទ្ធផលដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់តូចធំ ។

ករណីឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីម៉ោង២២និង៤០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ ក្រុម៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះសួន បូរ៉ា ហៅទី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីមន្រ្តីនរគបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យនេះ គឺកម្លាំងនរគបាលប៉ុស្តិ៍ស្រះចកបានជិះល្បាតដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន ក៏មកដល់ចំណុចផ្លូវរថភ្លើង ស្ថិតនៅក្នុងដីបឹងកក់ ប្រទះឃើញប្រុសខាងលើឈររេរា ដើម្បីធ្វើសកម្មភាពចែកចាយគ្រឿងញៀន ភ្លាមនោះ សមត្ថកិច្ចឃាត់ខ្លួនបានឆែកឆេរឃើញមានថ្នាំញៀនចំនួន១២កញ្ចប់តូចធំនៅជាប់នឹងខ្លួន ក៏បាននាំខ្លួនមកប៉ុស្តិ៍ដើម្បីសាកសួរ ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតបានគ្រឿងញៀនចំនួន១២កញ្ចប់តូច ធំ ទូរស័ព្ទ១គ្រឿង និងលុយ១៥ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា

IMG_0074


ចែករំលែក៖