ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

ចែករំលែក៖

 

ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះ ជិះម៉ូតូបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន រួមជាមួយវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ទូច មាយ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ជិះម៉ូតូធុនសេ ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឆ.៣៨៧៨-កណ១ ។ ចំណែកឯអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដែលត្រូវបានចាប់ខ្លួននោះឈ្មោះ តយ សាម៉េត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូសណ្តោងរ៉ឺម៉កបើកបរតាមបណ្តោយផ្លូវ៣៨០ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កបានកាច់ចង្កូតទៅឆ្វេងដៃចំណែកផ្លូវម្ខាងទៀត ទើបបណ្តាលឲ្យជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់រហូតបាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្តង ៕ស្អាងជ័យ

ae (5) ae ae (1) ae (2) ae (3) ae (4)


ចែករំលែក៖