ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់កាបូបត្រូវពលរដ្នចាប់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីប្រជាពលរដ្នចាប់ បាននាំគ្នាវាយទ្រមខ្លួន ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកេងកង៣ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់បានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង៩និង១០នាទីថ្ងៃទី៨ខែមិនា ឆ្នាំ២០១៧តាមបណ្ដោយផ្លូវមៅ៉សេទុង កែងផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ១ ឈ្មោះ ចាន់ ម៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១A ផ្លូវលេខ៣១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ជនសង្ស័យ២ ឈ្មោះ រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរស្នាកនៅមិនពិតប្រាកដ ។

ជនរងគ្រោះ ឈ្មោះ គង់ សំបូរ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៥៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ លាយក្រហមពាក់ស្លាកលេខ ភ្នំពេញ 1BU0789 ទើបតែចេញមកពីញាំអីជាមួយមិត្តភក្តិ នៅម្តុំក្រោយព្រះបរមរាជវាំងញាំអី ហើយចេញពីមិត្តភក្តិ ក៏ត្រឡប់ទៅផ្ទះវិញ នៅម្តុំស្ទឹងមានជ័យ ពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD1753ស្របទិសគ្នាមកពីក្រោយ ក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច ភ្លាមៗនោះ ក៏ត្រូវជនរងគ្រោះបានដេញតាមពីក្រោយរហូតហើយស្រែកថា ចោរៗទើបជនសង្ស័យភ័យស្លុន់ស្លោ ជិះទៅដល់ម្តុំអូឡាំពិក ផ្លូវលេខ៣១០ កែងផ្លូវ១៩៩ បានជិះទៅបុកម៉ូតូជនជាតិបរទេស បណ្តាលឲ្យដួល ក៏ត្រូវប្រជាពលរដ្ឋព្រួតវាយមួយដៃមួយជើងបណ្តាលឲ្យរងរបួសធ្ងន់ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកេងកង៣ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង៣ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

image5 image1 image2 image3 image4


ចែករំលែក៖