ព័ត៌មានទាន់ហេតុការណ៍៖

ព្រីម មន្ថាវិលចូលសិល្បៈក្រោយឡុងចុងជំនួញអស់ជាង១០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានអ្នកនាង ព្រីម មន្ថា បានបាត់មុខពីសិល្បៈអស់មួយរយៈពេល ក្រោយពីនាងសម្ងំបើកដំណើរការមុខជំនួញភោជនីយដ្ឋានមួយកន្លែងជិតវត្តភ្នំ ។ បង្ហាញមុខក្នុងការងារសិល្បៈជាថ្មីស្រាប់តែតារាស្រីរូបនេះបានទម្លាយថា មុខជំនួញដែលនាងខិតខំទប់អស់ជាងមួយឆ្នាំនេះបានខាតឡុងចុងហើយ ។

ព្រីម មន្ថា និយាយទាំងមិនស្លុតចិត្តថា នាងបានបិទមុខជំនួញភោជនីយដ្ឋាននោះហើយ ព្រោះតែខាតបង់ជារៀងរាល់ខែ។ នាងាថា គ្រាន់តែសរុបត្រួសៗគឺហាងដែលនាងបានបើកដំណើរការនោះ គឺមិនតិចជាង១០ម៉ឺនដុល្លារទេហើយប្រាក់ទាំងនោះគឺជាញើសឈាមនាងខំរកជាមួយនឹងការងារសិល្បៈជាច្រើនឆ្នាំ ។ នាងបន្តថា ការខាតបង់ព្រោះតែនាងមិនមានជំនាញនិងបទពិសោធន៍ច្រើនជាមួយនឹងការងាររកស៊ីរឿងភោជនីយដ្ឋាននេះ។ នាងទទួលស្គាល់ថា ការគ្រប់គ្រងរបស់នាងមិនបានល្អ ទើបមានបញ្ហាជាច្រើនបន្ទាប់ រហូតដល់បញ្ហាខ្លះធ្វើឲ្យនាងខ្លាចរអារនឹងការរកស៊ីនោះ ។ នាងថា នេះគឺជាបទពិសោធន៍ជីវិតរបស់នាង ដែលអ្នកផ្សេងក៏គួរតែពិចារណាឲ្យបានវែងឆ្ងាយមុនពេលបើកដំណើរការអាជីវកម្មណាមួយ។

ជាមួយគ្នានេះ នាងបានសម្រេចចិត្តវិលមករកការសម្តែងជាថ្មីទាំងសម្តែង និងការឡើងច្រៀង ព្រោះគ្រាដែលនាងនៅមានហាងក៏មានអ្នកទាក់ទងឡើងច្រៀង និងសម្តែងភាពយន្តដែរ ។ កាលនៅមានហាងគេហៅថតកុនព្រោងព្រាតអត់ទៅទេ ខ្លាចអត់មានអ្នកមើលមុខរបរនោះ ក៏ជាការខាតបង់ប្រាក់ដែរ ។ ប៉ុន្តែពេលនេះនាងសុខចិត្តមកសម្តែងវិញ ដើម្បីសន្សំលុយម្តងទៀត ។ ក្នុងពេលគេដឹងថា នាងមានពេលសម្តែងឡើងវិញ ក៍ទទួលបានការងារសម្តែងកុនបានប្រមាណជាបីរឿងមកហើយជូនផលិតកម្មមហាហង្សផលិតកម្មអិលឌីនិងមានបន្តបន្ទាប់ទៀតដែលសុទ្ឋសឹងថា ជាតួកាចឆ្នាស់ឆ្នើមខុសពីមុនតួក្រៅពីនេះនាងក៍ឆ្លៀតពេលឡើងសម្តែងតាមវេទិកាចម្រៀងរបស់ស្ថានីយទូរទស្សន៍នានាផងដែរ ព្រោះមានការនឹករលឹកចំពោះមហាជនគ្រាបែកមួយរយៈ ៕ វឌ្ឍនា

r5 (3) r5 r5 (1) r5 (2)


ចែករំលែក៖