ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ស៊ីឈ្នួលឡើងរុះដំបូលផ្ទះគេ មិនប្រយ័ត្នឆក់ខ្សែភ្លើងធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញៈ ប៉ូលិសនិយាយថា បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់ដោយសារឆក់ខ្សែភ្លើង ខណៈដែលគាត់បានសីឈ្នួលឡើងរុះដំបូលផ្ទះគេ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សាកសពកម្មករសំណង់ខាងលើនោះឈ្មោះ មោក ម៉េត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងមាន ស្រុកកំណើតនៅភូមិ/ឃុំឆ្មាលោត ស្រុកកំចាយមារ ខេត្តព្រៃវែង។

សាក្សី២នាក់ដែលជាកម្មករសំណង់ដូចគ្នាបាននិយាយថា នៅមុនពេលកើតហេតុពួកគាត់និងជនរងគ្រោះ(សព)បានទទួលម៉ៅការសីឈ្នួលរុះរើដំបូលផ្ទះគេ ហើយនៅពេលកំពុងធ្វើការនោះជនរងគ្រោះបានឡើងទៅលើដំបូលផ្ទះមុនគេ(ផ្ទះប្រក់ស័ង្កសី)តែដោយសារខ្វះការប្រុងប្រយ័ត្នបានឆក់ខ្សែរភ្លើងដែលមាននៅលើដំបូលផ្ទះនោះបណ្តាលអោយធ្លាក់មកក្រោម រងរបួសធ្ងន់ហើយក៏បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យសែនសុខ ដែលល្បីថា ជាមន្ទីរពេទ្យទំនើបមួយដែរ។

លោក ញាណ នន នាយប៉ុស្ត៍នគរបាលរដ្ឋបាល ប្រចាំសង្កាត់ឃ្មួញ បានមានប្រសាសន៍ថា÷ ក្រោយពីមន្ត្រីនគរបាលជំនាញមកពីស្នងការរាជធានី ធ្វើការត្រួតពិនិត្យ លើរាងកាយជនរងគ្រោះ និងពិនិត្យនៅកន្លែងកើតហេតុ រកឃើញថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារករណីឆក់ខ្សែភ្លើង នៅលើដំបូលផ្ទះនោះមែន ដែលលោកបានបញ្ជាក់ថា នេះគឺជាថ្ងៃទី២ដែលក្រុមជនរងគ្រោះបានមកធ្វើការរុះរើផ្ទះនេះ ។

ក្រោយពីបានធ្វើការពិនិត្យសពរួចរាល់សមត្ថកិច្ចក៏បានប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ តុង សីហា

ew (1) ew (3) ew (4)


ចែករំលែក៖