ព័ត៌មានទាន់ហេតុការណ៍៖

ស្រាយគំនុំចាស់៖ បងថ្លៃកាប់ប្អូនថ្លៃរបួសធ្ងន់ស្ទើរស្លាប់នៅក្នុងពិធីមង្គលការកូនអ្នកស្រុក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដើម្បីដោះស្រាយគំនុំចាស់ក្នុងជម្លោះគ្រួសារបងថ្លៃកាប់ប្អូនថ្លៃ បណ្តាលឲ្យរបួសធ្ងន់ស្ទើរស្លាប់។ ករណីនេះ បានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧ នៅភូមិញ៉ាងស៊ុំ ឃុំ ថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

មន្រ្តីនគរបាលប៉ុស្តិ៍ថ្មកែវបានឱ្យដឹងថា ជនរងគ្រោះត្រូវបងថ្លៃកាប់ឲ្យរបួសធ្ងន់ឈ្មោះ សុខ កិះ ភេទប្រុស អាយុ២៩ឆ្នាំ រស់ នៅភូមិពងក្រៀល ឃុំព្រែកមាស ស្រុក សៀមប៉ាង។ រីឯជនដៃដល់ជាបងថ្លៃឈ្មោះ សុវណ្ណ លុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់ នៅភូមិញ៉ាងស៊ុំ ឃុំថ្មកែវ ។

មន្រ្តីដដែលបានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុមានពិធីមង្គលការមួយនៅក្នុង ភូមិញ៉ាងស៊ុំតែគេពុំដឹងមានមូលហេតុអ្វី កើតឡើងទេ ស្រាប់តែបងថ្លៃទាញកាំបិត បុ័ងតោកាប់ទៅលើជនរងគ្រោះជាប្អូនថ្លៃ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ខណៈដែល ជនដៃដល់ស្រវឹងស្រាផង។ ក្រោយពីបង្ក របួសស្នាមជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលរបួសនៅមណ្ឌលសុខភាពស្រុកសៀមប៉ាង។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំថ្មកែវ ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសៀមប៉ាងដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ។

បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានអង្គុយហូបការនៅតុជា មួយគ្នា។ លុះពេលស្រាចូលពោះក៏ឈ្លោះប្រកែកគ្នាដោយរំលឹកពីរឿងចាស់មកវែកញែកយ៉ាងតឹងសរសៃក។ ពេលនោះជនដៃដល់ជាបងថ្លៃក៏ទាញកាំបិតមកកាប់ជនរងគ្រោះជាប្អូនថ្លៃបណ្តាលឲ្យរបួសធ្ងន់តែម្តង ។

ដោយឡែកសមត្ថកិច្ចជំនាញបានសន្និដ្ឋានករណីបង្ករបួសស្នាមខាងលើនេះថា មូលហេតុដែលនាំឱ្យជនដៃដល់កាប់ជន រងគ្រោះនេះអាចបណ្តាលមកពីរឿងគំនុំ ចាស់។ ជនរងគ្រោះត្រូវជនដៃដល់កាប់ឲ្យរបួសក្បាល និងដៃហើយក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជន ដៃដល់ និងកាំបិតបុ័ងតោសមត្ថកិច្ចបាន ចាប់បញ្ជូនដើម្បីកសាងសំណុំរឿងចាត់ ការតាមផ្លូវច្បាប់ ៕ សហការី

1


ចែករំលែក៖