ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្រ្កាបសំបុកចែកចាយ និងសេពគ្រឿងញៀននៅតំបន់បឹងកក់

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សហការជាមួយ ការរិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានបង្ក្រាបសំបុកចែកចាយ និងសេពគ្រឿងញៀននៅចំនុចបន្ទប់ជួលគ្មានលេខផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៤សង្កាត់ស្រះចកខណ្ឌដូនពេញ ដោយបាន បង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន០៥នាក់ ។

ជនសង្ស័យដែលពាក់ព័ន្ធករណីគ្រឿងញៀនខាងលើនេះ ទី១,ឈ្មោះចក់ មករាហៅម៉ាប់ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ,ទី ២,ឈ្មោះ រស់ សង្ឃឹម ហៅឃឹម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករនៅបេនឡានផ្សារថ្មី ស្នាក់នៅបេនឡានផ្សារថ្មី, ទី៣, លី រតនា ហៅរតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ, ទី៤,ហេង ដារ៉ាវុធ ហៅខ្នុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ,ទី៥, ទេស វិជ្ជា ហៅវ៉ាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងដូចខាងក្រោម ៖ ម្សៅក្រាមពណ៌សចំនួន១៥កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន០១, ដាវ សាំម៉ូរ៉ៃចំនួន០១ និងសំភារះសំរាប់សេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រ ឆាំងគ្រឿងញៀន អហរាជធានីដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស តារា

image1 image2 image3 image4 image5 image6 image7


ចែករំលែក៖