ព័ត៌មានទាន់ហេតុការណ៍៖

ស្វែង សុជាតា លេចមុខជាថ្មីជាមួយទស្សនិកជនក្នុងរោងកុន ដែលជាតួម្តាយក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី”

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ តារាសម្តែង ស្វែង សុជាតា ដែលជាតួម្តាយក្នុងរឿងនេះបានលេចមុខជាថ្មីជាមួយទស្សនិកជនក្នុងរោងកុនធ្វើមានការភ្ញាក់ផ្អើល ខណៈដែល យុវវ័យដែលបាននាំគ្នាទៅមើលរឿងនេះ នាំគ្នាយំនិងខ្លះសោកសៅ ដែលសាច់រឿងនេះមួយចំនួនត្រូវចំណុចដួងចិត្តរបស់ពួកគេ ហើយម្នាក់ៗ ពេលត្រឡប់ទៅផ្ទះវិញ ធ្វើជាកូនល្អ និង សុំទោសដល់អ្នកមានគុណរបស់ពួកគេ។

រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលរៀបរាប់ពីទឹកចិត្តម្តាយចិញ្ចឹមនិងការពារកូននោះ ត្រូវបានទស្សនិកជននាំគ្នាទៅមើលយ៉ាងកុះករ ហើយមានយុវវ័យខ្លះសម្តែងពិតដោយយំនិងសោសៅយ៉ាងខ្លាំងនឹកដល់ម្តាយដោយសន្យាខំកែខ្លួននិងត្រឡប់ទៅវិញ ខំធ្វើជាកូនល្អ និងទៅជួបអ្នកម្តាយ របស់ពួកគេ ធ្វើការសុំទោស ចំពោះកំហុសកន្លងមក។

ទស្សនិកជនម្នាក់ឈ្មោះលោក វណ្ណៈ ឧត្តម មានមុខរបប IT បានប្រាប់ក្នុងរោងកុនអ៊ីអនបានប្រាប់ថា លោកពេញចិត្តចំពោះរឿងនេះយ៉ាងខ្លាំងដោយសារតែមានឈុតមួយដែលនិយាយកូនអ្នកមានបំផ្លាញទ្រព្យសម្បត្តិម្តាយនិងមិនយល់ចិត្តម្តាយហើយចេះតែដើរលេងយប់រាល់ថ្ងៃ។ តួម្តាយទាំងបីរូបដែលលោកពេញចិត្ត គឺលោកពេញចិត្ត អ្នកនាង ស្វែង សុជាតា ដែលដើរតួរជាម្តាយកំសត់ក្រជាងគេ ហើយនៅតែស្រលាញ់ការពារកូនបើទោះបីជាកូនៗធ្វើបាបមិនអាណិតម្តាយ។ ទស្សនិកជន បាននិយាយបណ្តើរយំបណ្តើរ ហើយថា លោកនឹងទៅដល់ផ្ទះសុំទោសម្តាយ និង ខំកែខ្លួន យកចិត្តទុកស្រលាញ់ម្តាយអោយបានច្រើនជាងមុន។ លោកក៏សូមអោយយុវវ័យនិងក្មេង ដើរផ្លូវល្អ កុំសេបគ្រឿងញៀនឡើយ។

សូមបញ្ជាក់ថា ខណៈពេលដែលទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដី ទាំងក្នុងរាជធានី នឹងទីរួមខេត្តសៀមរាប លោក ករុណា ពេជ្រ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានឲ្យដឹងថា គ្រប់រោងភាពយន្តទាំងអស់គឺ ពេញៗតែម្តង ជាពិសេសម៉ោងពេលយប់ ចំណែកម៉ោងធម្មតានៅពេលថ្ងៃក៏មានអ្នកទស្សនា ប្រហាក់ប្រហែល៧០-៨០ ភាគរយដែល។

លោក បញ្ជាក់ថា ខាងរោងកុនបានផ្តល់ព័ត៌មានមកថា ៨រឿងដែលកំពុងតែដាក់បញ្ចាំ នៅរោងកុន គឺរឿង ទឹកចិត្តម្តាយ កំពុងតែនាំមុខដាច់គេតែម្តង និងបានកំពុងបន្ថែមនូវរោងកុន បញ្ចាំងរឿងនេះទៀតផង ដូចជាមាននៅផ្សារសូរិយា និងនៅផ្សារសុវណ្ណា ផងដែរ។

រឿង “ទឹកចិត្តម្តាយសម័យថ្មី” ដែលផលិតឡើងអស់ទឹកប្រាក់ខ្ទង់កន្លះលានដុល្លារអាមេរិក និងជាភាពយន្តខ្នាតធំ កម្រិតអន្តរជាតិមួយនេះ កំពុងតែធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកមិនដឹងខ្លួន។ អ្នកគាំទ្រភាពយន្តនេះ មួយរូប បានផ្តល់សម្ភាន៍ ដែលលាយឡំជាមួយនឹងទឹកភ្នែក ទោះបីជាសាច់រឿង បានបញ្ចប់ក្តៅៗ តែអារម្មណ៍ក្តុកក្តួលដែលបង្កប់នៅក្នុងសាច់រឿង បានធ្វើឲ្យលោកស្រក់ទឹកភ្នែករហូតក្រៅរោងតែម្តង។

អ្នកគាំទ្រម្នាក់បន្ទាប់ពីទស្សនារួច បញ្ចេញអារម្មណ៍លាយឡំនឹងទឹកភ្នែកថា មានចំណុចខ្លះវាដូចនឹងសាច់រឿងរបស់គេនិងម្តាយព្រោះរូបគេបានចាកចេញឆ្ងាយពីផ្ទះរយៈពេល ៦ឆ្នាំហើយ ការចាកចេញពីខេត្តមកនៅភ្នំពេញ ក៏ព្រោះតែម្តាយឪពុក ចង់ឲ្យកូនមកបន្តការសិក្សា តែកូនបែជាធ្វើរឿងដែលឲ្យម្តាយឪពុកពិបាកចិត្តទៅវិញ។ យុវជនរូបនេះ ក៏បានផ្ញើរសារជូនយុវវ័យទាំងឡាយ គួរតែកែខ្លួន ឈប់ភ្លើតភ្លើនព្រោះមានតែក្តីស្រលាញ់របស់ឪពុក-ម្តាយទេ ដែលមិនសាបសូន្យ៕ ស ដារា

image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖