ខេត្តត្បូងឃ្មុំៈ ផ្ទះ១ខ្នងនិងម៉ូតូឆាលី១គ្រឿង រួមទាំងសំសម្ភារមួយចំនួនទៀត ត្រូវបានអគ្គីភ័យឆេះស្ទើរតែទាំងស្រុង ហើយមូលហេតុដែលបណ្តាលឲ្យមានករណីឆេះនេះ កើតឡើងត្រូវបានសមត្ថកិច្ចអះអាងថា មកពីទុស្សេខ្សែភ្លើង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៧និង៣០ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅភូមិមង់ទី៧ ឃុំមង់រៀវ ស្រុក_ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ហែម សុភឿន អាយុ៤០ឆ្នាំ ភេទប្រុស ប្រពន្ធ ឈ្មោះ អ៊ុង សុខន អាយុ៤២ឆ្នាំ មានកូនចំនួន០៣នាក់ ផ្ទះទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្នុងខណៈម្ចាស់ផ្ទះអត់នៅទៅបេះស្វាយចន្ទី ខេត្តមណ្ឌលគីរី នៅតែកូនស្រី០១នាក់។
មូលហេតុបណ្តាលមកពីទុសេខ្សែភ្លើង និងខូចខាតឆេះម៉ូតូឆាលី០១គ្រឿង ខោអាវនិងសំភារះមួយចំនួនទៀត៕ វណ្ណះ