ព័ត៌មានទាន់ហេតុការណ៍៖

លោកវង្ស សារី អតីតនាយរងប៉ូលិសសេដ្ឋកិច្ចខេត្តរងការចោទពីក្រុមឈ្មួញដឹកទំនិញបង់ប្រាក់ប្រចាំខែ

ចែករំលែក៖

ប៉ោយប៉ែត: លោក វង្ស សារី ត្រូវប្រជាពលរដ្ឋចោទថា យកតួនាទីជាប៉ូលីស ប្រឆាំងបទល្មើស សេដ្ឋកិច្ចរបស់ខេត្តបន្ទាយមានជ័យឲ្យ ឈ្មួញជាម្ចាស់ឃ្លាំងទំនិញ និងក្រុមអ្នកស៊ីឈ្នួលដឹកទំនិញតាមរថយន្តធុនតូច ប្រភេទកាមរីពីប៉ោយប៉ែតមកកាន់ខេត្តបន្ទាយមានជ័យ ដើរប្រមូលលុយកាក់ពីឃ្លាំងនៅក្នុងក្រុងប៉ោយប៉ែតក្នុង១ឃ្លាំង១៥០ដុល្លារ ហើយនឹងឲ្យម្ចាស់ឃ្លាំងកាត់លុយ១៥ដុល្លារពីអ្នកដឹកទំនិញរថយន្ត១គ្រឿង ក្នុង១ខែបន្ថែមទៀត ដោយលោកថា យកទៅឡើងឲ្យមេ បើឈ្មួញជាម្ចាស់ឃ្លាំង និងអ្នកដឹកទំនិញមិនព្រមបង់ប្រាក់តាមការទាររបស់លោកទេ លោក គំរាមថា នឹងចាប់ ឬបិទឃ្លាំងចោល។ ដោយសារតែទ្រាំមិនបាន ពួកគាត់ក៏បានទម្លាយរឿងនេះឲ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ ពីទង្វើ របស់ លោក វង្សសារី ។

ពាក់ព័ន្ធនិងបញ្ហានេះលោកឧត្តមសេនិយ៍ទោ អាត់ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា លោក វង្សសារី នេះមិនមែនជាមន្ត្រីនគរបាល សេដ្ឋកិច្ចទៀតទេ គាត់បានផ្ទេរភារកិច្ច ទៅកាន់ការិល័យ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងកាពារអនីតិជន ហើយ។ ម៉េចបានជាលេចលឺថា ដើរប្រមូលលុយកាក់ ពីអាជីវករទៀត។ លោកស្នងការបញ្ជាក់ថា នេះជាអំពើខុសច្បាប់ ហើយសំណូមពរឲ្យអាជី វករ ម្ចាស់ឃ្លាំងរាយការណ៍មករូបលោកផ្ទាល់មក បើមានករណីអីចឹងមែន លោកនឹងចាត់ការភ្លាម។

ទោះជាយ៉ាងណា នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ គេបានប្រទះឃើញ នគរបាលបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុម មានគ្នាប្រហែល៤នាក់ ជិះរថយន្តចំនួន២គ្រឿង ១គ្រឿងម៉ាកកាមរីសេរីឆ្នាំ១៩៩៥ ជ្រុង ពណ៌ស្លាបក្អែក និង១គ្រឿងទៀត ម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-1907 ដែលគេស្គាល់ថា ជារថយន្តរបស់លោក វង្សសារី ដែលបានផ្ទេរភារកិច្ច ពីនាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មកជានាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តាំងពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៧ម្ល៉េះ តែបែរជាមកកោសរុះអាជីវករលក់ម៉ូតូ ឈ្មោះ ណាជេលីន ដែលស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រោមលេសដើរធ្វើស្ថិតិហាងក្នុងក្រុងប៉ោយប៉ែត ។

ទាក់ទិនរឿងនេះ ម្ចាស់ហាងខាងលើបានអោយអ្នកសារព័ត៌មានដឹងថា នៅក្នុងហាងរបស់លោកមានម៉ូតូអត់ពន្ធចំនួន៣គ្រឿង។ ដោយមិនចង់មានបញ្ហា លោកក៏បានប្រគល់ស្រោមសំបុត្រអោយទៅក្រុមសមត្ថកិច្ចទាំងនោះដើម្បីកុំវែងឆ្ងាយ។ តែជុំវិញការចោទប្រកាន់របស់ក្រុមអាជីវករម្ចាស់ឃ្លាំង ក្រុមរថយន្ត ដឹកទំនិញ និងអ្នកលក់ម៉ូតូ លោកវង្សសារី តែងបដិសេធជានិច្ចថា លោកមិនដែលធ្វើអីចឹងផង ដោយលោកថា ត្រូវគេប្តូរភារកិច្ចមកខាងជួញដូរមនុស្សហើយ ៕ វណ្ណា

se (2) se (3) se (4) se (1)


ចែករំលែក៖