កាលពីយប់ថ្ងៃទី១២ ខែមីនា អតីត ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេបានចាកចេញពីវិមានប្រធានាធិបតីហើយ ក្រោយរយៈពេលពីរថ្ងៃដែល តុលាការធម្មនុញ្ញប្រទេសនេះចេញសេច ក្តីសម្រេចដកតំណែងជាផ្លូវការ។
សារព័ត៌មាន Guardian បានផ្សាយថា លោកស្រី ផាកគឿនហេ បានចាកចេញពី វិមានប្រធានាធិបតី ដោយមានក្បួនរថយន្ត ការពារលោកស្រីផងដែរ ។ លោកស្រីនឹងទៅនៅផ្ទះផ្ទាល់ខ្លួននៅតំបន់ Gangnam ក្នុងទីក្រុងសេអ៊ូល។
នៅពេលចាកចេញពីវិមានប្រធានា ធិបតីលោកស្រីបានប្រកាសដោយជឿ ជាក់ថាការណ៍ពិតនឹងលេចចេញនៅថ្ងៃណា មួយជាមិនខានឡើយ។ ពេលទៅដល់គេហដ្ឋានឯកជនរបស់លោកស្រី ដែល ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូលអតីតប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងទៅ កាន់ក្រុមអ្នកគាំទ្រដែលប្រមូលផ្តុំរួចជាស្រេចដើម្បីទទួលលោកស្រី។ ដំបូងលោក ស្រីបានលំឱនសុំទោសអ្នកគាំទ្រដែលលោកស្រីមិនអាចបន្តការងាររហូតដល់ចប់ អាណត្តិ។ បន្ទាប់មកទៀតលោកស្រីបាន បញ្ជាក់ថាការណ៍ពិតនឹងឈ្នះនៅថ្ងៃណា មួយ បើទោះបីជាវាត្រូវការពេលវេលាយូរ ក៏ដោយ។
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃសុក្រ ចៅក្រមចំនួន ៨នាក់របស់តុលាការធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទ រក្សាការសម្រេច របស់សភាកូរ៉េខាងត្បូង ដែលកាលពីខែធ្នូ បានបោះឆ្នោតទម្លាក់លោកស្រី ផាក គឿនហេ ពីតំណែងប្រធានាធិបតី។ នៅក្នុងសេចក្តីសម្រេចរបស់ចៅក្រម លោកស្រី ផាក គឿនហេត្រូវបានគេរកឃើញ ថាបានរំលោភច្បាប់និងរំលោភសេចក្តីទុកចិត្តរបស់ប្រជាជន ដោយបានបណ្តោយឲ្យមិត្តភក្តិរបស់លោកស្រី គឺឆយ ស៊ុនស៊ីល លូកដៃចូលកិច្ចការរដ្ឋាភិបាលនិងបាន ប្រើអំណាចប្រធានាធិបតីដើម្បីយកទៅ គាបសង្កត់យកលុយពីក្រុមហ៊ុនឯកជន។
នៅថ្ងៃយប់ថ្ងៃអាទិត្យ ប៉ូលិសកូរ៉េខាង ត្បូងជាង៨០០នាក់ត្រូវបានដាក់ពង្រាយ ដើម្បីជៀសវាងកុំឲ្យមានការប៉ះទង្គិចគ្នាជាថ្មី រវាងក្រុមគាំទ្រហើយនឹងក្រុមប្រឆាំងលោកស្រីផាក គឿនហេ។ ថ្ងៃសុក្រនៅក្រោយពីតុលាការធម្មនុញ្ញប្រកាសបញ្ជាក់ ពីការទម្លាក់លោកស្រី ផាក គឿនហេ ចេញ ពីតំណែងប្រធានាធិបតី អំពើហិង្សាក៏បាន ផ្ទុះឡើង រវាងក្រុមអ្នកគាំទ្រហើយនឹងក្រុមប្រឆាំង ដោយបានសម្លាប់មនុស្ស៣នាក់៕ ម៉ែវ សាធី