ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បាញ់ឪពុកចុងរបួសធ្ងន់មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ជាឪពុក ចុងបានរងរបួសធ្ងន់ដោយសារកូនដើម របស់ប្រពន្ធបាញ់ នឹងកាំភ្លើងឆ្នុកដូងច្នៃតែគេមិនដឹងពីមូលហេតុដែលនាំឲ្យមានអំពើហិង្សានេះកើតឡើងនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិត នៅចំណុចបន្ទាយវៀតណាម ក្នុងភូមិទំនប់ ថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ជាកូនដើមរបស់ប្រពន្ធឈ្មោះ ជឿន អាយុ ២៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ បានរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារឪពុកចុងរួច។ ចំណែកជនរង គ្រោះជាឪពុកចុងឈ្មោះ តង សឿន អាយុ ៤១ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើបាន រងរបួសធ្ងន់ធ្ងរដោយសារកូនចុងបាញ់នឹងកាំភ្លើងច្នៃប្រភេទឆ្នុកដូងមួយគ្រាប់បណ្តាល ឱ្យធ្លាយពីត្រចៀកខាងឆ្វេងមកក្រោមភ្នែកខាងស្តាំ ហើយជនរងគ្រោះត្រូវបានសាច់ ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។

តាមប្រភពពីអ្នកជិតខាងបាននិយាយ ថា ឪពុកចុងនិងកូនដើមរបស់ប្រពន្ធពុំធ្លាប់មានទំនាស់ ឬមានការប៉ះពារពាក្យសម្តីជាមួយគ្នានោះទេ តែគេគ្រាន់តែដឹងថា ជន សង្ស័យជាកូនដើមឈ្មោះជឿនមានអាការដូចជាអ្នកញៀនថ្នាំដែលកន្លងមកក្រុម គ្រួសារខាងលើឪពុក ចុងនិងកូនដើមរួមទាំងប្រពន្ធផងតែងតែនាំគ្នាឡើងភ្នំរកឈើ គ្រញូងហើយនៅក្នុងយប់កើតហេតុមិន ដឹងថា ឪពុកចុងនិងកូនដើមឡើងភ្នំធ្វើអ្វីនោះទេ ។

ប្រភពមួយនិយាយថា អ្នកទាំង២ឡើង ភ្នំរកបាញ់សត្វ តែប្រភពមួយទៀតអះអាង ថា អ្នកទាំងពីរឡើងភ្នំរកឈើគ្រញូងក្នុង ទឹកដីថៃស្រាប់តែមកដល់ព្រឹកឡើងជនរងគ្រោះជាឪពុកចុងឈ្មោះ តង សឿន ត្រូវ បានគេប្រទះឃើញដេកសន្លប់នៅចំណុច ពើយយួនរងរបួសដោយសារកាំភ្លើងឆ្នុក ដូង ខណៈដែលកូនដើមរត់គេខ្លួនបាត់ ។

ករណីនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ប៉ែន នួន

aw


ចែករំលែក៖