ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាអំពាវ នាវដល់មេដឹកនាំសាសនាទូទាំងប្រទេស ត្រូវរួមសាមគ្គីគ្នា ដើម្បីស្ថិរភាពសង្គម

ចែករំលែក៖

ខេត្តប៉ៃលិន ៖ លោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាន ថ្លែងថា បច្ចុប្បន្ននេះ ខេត្តប៉ៃលិន ដែលជាកន្លែងសមរភូមិក្តៅ បានប្រែក្លាយទៅជាទឹកដីដែលមានការរីកចំរើនគ្រប់សាសនា ទន្ទឹមនោះដែលមេដឹកសាសនាទាំងអស់ត្រូវសាមគ្គីគ្នា ព្រោះសាសនាបានណែនាំឲ្យមនុស្សប្រព្រឹត្តអំពើល្អ។

លោកថ្លែងដូចនេះកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នាឱកាសចូលរួមក្នុងកម្មវិធីសំណេះ សំណាលសមាគមអាចារ្យខ្មែរ ដោយមានការអញ្ចើញចូលរួមពីលោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនា រួមទាំងមន្រ្តីរាជាការ លោកប្រធានអ៊ីម៉ាំ ថ្នាក់ដឹក នាំគ្រីស្ទសាសនា ព្រមទាំងព្រះសង្ឃ និងលោកអាចារ្យជាច្រើនផងដែរ ។

លោកបានបន្តទៀតថា កាលពីប៉ុន្មានឆ្នាំមុន ខេត្តប៉ៃលិន ពោរពេញទៅដោយចំ ការមីន ប៉ុន្តែដោយសារសន្តិភាព ពេលនេះខេត្តប៉ៃលិន បានប្រែក្លាយទៅជាចំការស្វាយ ចំការតាង៉ែន ពោត ដំឡូងមីជាដើម ។

ម្យ៉ាងវិញទៀត ដោយសារយើងមានសន្តិភាព ទើបវិស័យសាសនាបានដុះលេចឡើងបន្តបន្ទាប់ ហើយក៏សូមឱ្យថ្នាក់ដឹកនាំសាសនាធំៗទាំងអស់ ទូទាំងប្រទេសកម្ពុជាសាមគ្គីគ្នា ដើម្បីមានសុខសន្តិភាពនៅក្នុងសង្គមតរៀងទៅ ។ លើសពី នេះ លោកសង្កត់ធ្ងន់ថា មេដឹកនាំសាសនា ត្រូវអប់រំបរិស័ទរបស់ខ្លួនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ការសេពគ្រឿងស្រវឹងជ្រុលហួសកំរិត ជាហេតុបង្កឱ្យកើតមាន គ្រោះថ្នាក់ចរាចររបួសនិងស្លាប់រាល់ថ្ងៃតែម្តង ។ ដូច្នេះត្រូវបង្រៀនឱ្យសមាជិករបស់ខ្លួនប្រុ ងប្រយ័ត្នខ្ពស់ បើបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយបើបើកបររថយន្ត ត្រូវតែពាក់ខ្សែ ក្រវាត់ឱ្យបានទៀងទាត់ ។

ចំណែក លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន បានធ្វើរ បាយការណ៍ថា បច្ចុប្បន្នខេត្តប៉ៃលិន មានវត្តគណមហានិកាយចំនួន២៥វត្ត និងមណ្ឌលវិប ស្សនាធុរៈ១កន្លែង សរុបព្រះសង្ឃចំនួន៣០០អង្គ ។ ចំណែកវត្តគណធម្មយុត្តកនិកាយមាន ៦វត្ត ព្រះសង្ឃសរុប៤៩អង្គ ។ សរុបរួម វត្តទាំងពីរគណៈនិកាយក្នុងខេត្តប៉ៃលិន មានចំនួន ៣២វត្ត ក្នុងនោះមានមណ្ឌលវិបស្សនាធុរៈ១កន្លែង សរុបព្រះសង្ឃចំនួន៣៤៩អង្គ ។ ព្រះសង្ឃមានព្រះជន្មចាប់ពី១៨ឆ្នាំឡើងមានចំនួន១៤៨អង្គ បានចុះឈ្មោះបោះឆ្នោតចំនួន៨៦អង្គ ។ បច្ចុប្បន្នគ្រីស្ទសាសនាមានស្នាក់ការថ្វាយបង្គំចំនួន១១កន្លែង បរិស័ទសរុបចំនួន៤២១នា ក់ ក្នុងនោះស្រីចំនួន២១៩នាក់ ។

ឥស្លាមសាសនាមានវិហារចំនួន៣កន្លែង សាសនិកសរុប ចំនួន១២៣១នាក់ ក្នុងនោះស្រីចំនួន៦៣២នាក់ ដោយសរុបវិហារ និងស្នាក់ការថ្វាយបង្គំក្នុ ងខេត្តមានចំនួន១៤កន្លែង មានបរិស័ទសាសនិកសរុប១៦៥២នាក់ ស្រីចំនួន៨៥១នាក់ ។ លោកបញ្ជាក់ថា តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ សាសនានីមួយៗនៅក្នុងខេត្តប៉ៃលិ នមិនដែលមានទំនាស់ពាក្យសម្តី ឬអំពើហិង្សាដល់គ្នាទៅវិញទៅមកនោះឡើយ ដោយស ង្កេតឃើញថា ពួកគេមានការទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងល្អ ហើយលោកក៏ចង់ឱ្យសាសនាទាំងអស់យល់ចិត្តគ្នានិងគ្នា មិនត្រូវបង្កហេតុជម្លោះដាក់គ្នានិងគ្នាឡើយ ៕ ស សារ៉េត

ae (2)

ae (1)
ae (3) ae (4) ae (5) ae (6)

 


ចែករំលែក៖