ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថបន្តបង្រ្កាបឈើប្រណីតក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មួយរយៈនេះ គេសង្កេតឃើញកម្លាំងកងរាជអាវុធហត្ថសហការគ្នា បង្រ្កាបបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថានឥតឈប់ឈរ ខណៈដែលគេមើលឃើញមន្រ្តីបរិស្ថានច្រើនដូចស្រមោចនៅតាមព្រៃ ឬដងផ្លូវ ប៉ុន្តែហាក់បីដូចអសមត្ថភាពកើតរោគស្ពឹកស្រពន់មិនមានកិច្ចការបង្រ្កាបបទល្មើសទាល់តែសោះ តែបើប្រយោជន៍វិញនោះ ពួនសម្ងំស្ងាត់មាត់ដូចគេចុក។ ជាក់ស្ដែងថ្ងៃចុងក្រោយម្សិលមិញកម្លាំងបង្រ្កាបបានម្តងទៀត បន្ទាប់ពីធ្វើការបង្រ្កាបនាពេលកន្លែងមកឥតឈប់ឈរនោះ ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅដីចំការមួយកន្លែង ក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទនាសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ថា ឈើត្រូវបានបង្រ្កាបមានបីប្រភេទ គឺឈើប្រភេទប្រណិត(ធ្នង់)ចំនួន ៣៨ដុំ និងឈើហុបអារជ្រុង(រាជកុល)ចំនួន ២២ដុំ។

លោក វរសេនីយ៍ទោ បន្តថា វត្តុតាងឈើទាំងពីរប្រភេទមានចំនួន ៥០ដុំ ដែលកម្លាំងបង្រ្កាបកាលពីម្សិលមុិញខាងលើនេះ បានបំពេញនីតិវិធីប្រគល់ឲ្យមន្រ្តីបរិស្ថាន យកទៅថែរក្សាទុកនៅស្នាក់ការ(កាតាងរាង) ប៉ុន្តែមិនទាន់ដឹងលទ្ធផលចំនួនម៉ែត្រគូបនៅឡើយនោះទេ ខណៈកម្លាំងកំពុងសហការគ្នាវាសវែងនារសៀលនេះ សូមសួរលោកមេបញ្ជេការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ។

ដោយឡែក អ្នកកាសែត នៅតែមិនទទួលបានអំពីចំនួនម៉ែត្រគូបដដែល ខណៈទូរស័ព្ទចូលលោក អនុសេនីយ៍ឯក ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញគ្មានអ្នកទទួល៕ ប៉ឹម ពិន

de (1) de (2) de (3)


ចែករំលែក៖