ខេត្តឧត្តរមានជ័យៈ ក្នុងខេត្តឧត្តរមានជ័យ ខ្យល់កន្រ្តាក់តែងតែកើតមានបន្ទាប់ពីមានភ្លៀងធ្លាក់ម្តងៗ ដែលធ្វើអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋជាបន្តរបន្ទាប់។
ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ាង៤និង២០នាទីរសៀល មានកើតករណីខ្យល់កន្ត្រាក់ បក់បោកចំទៅលើភូមិឈូកមាស សង្កាត់កូនក្រៀល , ភូមិឆ្អើប សង្កាត់សំរោង , ភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ និងភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង បណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ២៩ខ្នង។
របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា លំនៅឋានពលរដ្ឋដែលខូចខាត ក្នុងនោះមាន ៖ របើកដំបូល១៤ខ្នង, ដួលរលំទាំងស្រុង១៥ខ្នង ដោយបែងចែកតាមសង្កាត់នីមួយៗដូចជាៈ
សង្កាត់កូនគ្រៀល៤ខ្នង៖ របើកដំបូល៣ខ្នង និងរលំដួលទាំងស្រុង១ខ្នង ។
សង្កាត់សំរោង១ខ្នង៖ របើកដំបូល១ខ្នង ។
សង្កាត់បន្សាយរាក់១៣ខ្នង៖ របើកដំបូល៣ខ្នង និងរលំដួលទាំងស្រុង១០ខ្នង ។
សង្កាត់បស្បូវ ១១ខ្នង៖ របើកដំបូល៧ខ្នង និងរលំដួលទាំងស្រុង៤ខ្នង ។
ប៉ុន្តែទោះបីយ៉ាងណា ករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វនោះទេ ។
ពេលនេះមន្ត្រីគ្រប់ស្ថាប័ន ជាពិសេសអាជ្ញាធរខេត្តកំពុងតែយកចិត្តទុកដាក់ចុះជួយដោះស្រាយជូនពួកគាត់ ៕