ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិទួរគីម្នាក់ ប៉ុនប៉ងធ្វើមនុស្សឃាតគ្នាឯង មិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ មានករណីប៉ុនប៉ងមនុស្សឃាតមួយកើតឡើង បង្កដោយជនបរទេសជនជាតិទួរគីម្នាក់ បានជិះម៉ូតូដេញបុកជនជាតិទួរគីដូចគ្នា ពីក្រោយបណ្តាលឲ្យដួល ហើយជនសង្សយ័បាន យកដំបងឫស្សីវាយបន្ថែមទៀត។ ក្នុងពេលនោះ មានប្រជាពលរដ្ឋ និងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ និងឃាត់ខ្លួនតែម្តង ។ រឿងហេតុនេះកើតឡើងនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលរួមមាន នគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងព្រះសីហនុ និងនគរបាល ចរាចរណ៌ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបានជនសង្ស័យ១នាក់ ឈ្មោះ MEHMET TEKOGLU ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិតួគី មុខរបរ អាជីវកម្មផ្ទះសំណាក់ អឹមខេស៊ីធី មានទីលំនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកជនរងគ្រោះឈ្មោះ OZTURK ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ទួរគី មុខរបរ អាជីវកម្មផ្ទះសំណាក់ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យក៖ ដំបងឫស្សី ទំហំប៉ុនពាក់កណ្តាលកដៃ ប្រវែង កន្លះម៉ែត្រ ១ដើម ម៉ូតូម៉ាក អែរប្លែក ពណ៌ខ្មៅ១គ្រឿង (មធ្យោបាយជិះបុកជនរងគ្រោះ)។

សមត្ថកិច្ចអះអាងថា ជនបង្កហិង្សា កាលពីឆ្នាំ២០១៣ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ(ពីបទហិង្សាវាយជនជាតិអ៊ីស្រាអែល)។ ពេលចេញពីពន្ធនាគារ ជននេះ តែងតែបង្កចលាចល ប្រើហិង្សាទៅលើជនបរទេសជាបន្តបន្ទាប់។

ករណីនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាម នីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ

aet aet (1)


ចែករំលែក៖