ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងកន្ទុយលេខកើតមានពេញបន្ទុកនៅក្នុងស្រុកបាទី

ចែករំលែក៖

 

ខេត្តតាកែវ៖ ល្បែងស៊ីសងគ្រប់ប្រភេទ កំពុងរីកលូតលាស់យ៉ាងអនាធិបតេយ្យពេញស្រុកបាទី ជាពិសេសល្បែងកន្ទុយលេខ ដែលសម្ថកិច្ចមិនមានការបង្រ្គាប។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងកន្ទុយលេខ កំពុងលុកលុយតាមផ្សារ តាមភូមិពេញស្រុកហើយ មានមេស៊ីសងជាច្រើនសុទ្ទសឹងជាអ្នកមាន មុខមាត់ ក្នុងស្រុកថែមទៀត ។

ប្រភពដដែលបានបន្តទៀតថា មេធំៗស្ថិតនៅផ្សារសំរោងយោង ផ្សារត្រាំខ្នារ ផ្សារចំបក់ និងនៅឃុំដូង ដែលមេៗទាំងនេះ សមត្ថកិច្ចបាន កំណត់មុខសញ្ញារួចហើយ តែមិនបានបង្រ្គាប ព្រោះតែមេៗទាំងនោះជួយផ្តល់អាហារឲ្យហូបគ្រប់គ្រាន់។

បើយោងតាមប្រភពច្បាស់ការបានទម្លាយចេញពីអធិការនគរបាលស្រុកបាទី ថា មេកន្ទុយលេខធំៗនៅស្រុកបាទី គឺបានបង់លុយប្រចាំខែជូនដល់លោក ងាន់ សារី អធិការស្រុកបាទី តែលោក ងាន់ សារី មិនទទួលខ្លួនឯងទេ គឺទុកឲ្យកូនចៅជំនិតរបស់លោកជាអ្នកប្រមូលយកទុកឲ្យ ដើម្បីចាត់ចែងតាមការគួរ។

ជុំវិញករណីខាងលើ លោក ងាន់ សារី អធិការស្រុកបាទី បានឲ្យដឹងថា លោកមិនបានដឹងថា មានការលេងល្បែងចាក់កន្ទុយលេខ រួមទាំងល្បែងគ្រប់ប្រភេទយ៉ាងអនាធិបតេយ្យបែបនេះទេ ហើយកន្លងមក លោកក៏ធ្លាប់បានហៅក្រុមមេកន្ទុយលេខ មកអប់រំណែនាំដែរ ។

លោកបានបន្តរទៀតថា ចំពោះបញ្ហាល្បែងស៊ីសងនេះ លោកបានប្រគល់តួនាទីនេះទៅអោយ រងផ្នែកមួយរូបជាអ្នកទទួលខុសត្រូវ ៕ ភ្នំដា

de


ចែករំលែក៖