ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រារករឿងឈ្លោះជាមួយប្រពន្ធ ម្តាយក្មេកមកឃាត់ ត្រូវ២ពូថៅរបួសធ្ងន់

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី រសៀល មានកើតករណីហិង្សាដោយចេតនា នៅចំណុចផ្ទះជនជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ ឡុច អ៊ុំ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រងរបួសធ្ងន់ ។

ជនបង្កឈ្មោះ ធន់ ចន្ធី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជាមួយគ្នា ត្រូវជាកូនប្រសារជនរងគ្រោះ បានយកពូថៅកាប់ម្តាយក្មេកត្រូវចំនួន២កន្លែង ត្រង់ចង្កា និង ដៃ ។

ក្រោយកើតហេតុកម្លាំងជំនាញ និងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន រួមជាមួយ និងវត្ថុតាង នាំមកកាន់អធិការដ្ឋានក្រុង ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។

តាមរបាយការណ៍ពីមន្ត្រីនគបាលក្រុងសំរោងបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងឈ្លោះគ្នាជាមួយប្រពន្ធខ្លួន ខណៈនោះម្តាយក្មេកទៅឃាត់ ក៏កើតមានរឿងហេតុខាងលើ ៕ ប៉ែន នួន

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖